គ្រោះ​ថ្នាក់​ចរាចរណ៍​ថ្ងៃទី៦ ខែមីនាកើតឡើង១១លើកស្លាប់​៦នាក់​ និង​របួស​ធ្ងន់​ស្រាល​១៣នាក់

120

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា​ កាល​ពី​ថ្ងៃទី​៦ ​ខែមីនា​ ឆ្នាំ​២០១៦ ​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើត​ឡើង​ចំនួន ១១លើក ក្នុង​នោះ​យប់ ៨លើក បណ្ដាល​អោយ​មនុស្ស​ស្លាប់ ៦នាក់ ​( ស្រី ១នាក់ ) រង​របួស​ធ្ងន់ ​៩នាក់ ​( ស្រី ២នាក់ ) និង​របួស​ស្រាល ៤នាក់ ( ស្រី ១នាក់ )

នៅក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ ទាំង ១១លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ១៩គ្រឿង រួមមាន ម៉ូតូ​ចំនួន ១០គ្រឿង​ រថយន្ត​ធុន​តូច ចំនួន ៤គ្រឿង​ រថយន្ត​ធុន​ធំ ចំនួន ៤គ្រឿង​ និង​យាន​ផ្សេងៗ ១គ្រឿង ។

ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា ​មូល​ហេតុ​ដែល​បណ្ដាល ឲ្យ​កើតមាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ ​រួមមាន ល្មើស​ល្បឿន ៤លើក , ប្រជែង គ្រោះថ្នាក់ ៣លើក, មិន​គោរព​សិទ្ធី ១លើក , មិន​ប្រកាន់​ស្តាំ ១លើក ,បត់​គ្រោះ​ថ្នាក់ ១លើក និង​បុក​ដែក​បារ៉ាស់​ផ្លូវ ១លើក ។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១៥នាក់ ​(​យប់ ១១នាក់)

គ្រោះ​ថ្នាក់​លើ​ដង​ផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៨លើក ផ្លូវ​ខេត្ត/ក្រុង ចំនួន ២លើក និង​ផ្លូវ​លំ ចំនួន ១លើក ។ យានយន្ត​បង្ក​ហេតុ​ រួមមាន ម៉ូតូ ៥លើក រថយន្ត​ធុន​តូច ៣លើក រថយន្ត​ធុន​ធំ ២លើក និង​យាន​កែច្នៃ ១លើក ។

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​បន្ត​ទៀត​ឲ្យ​ដឹង​ថា​ ខេត្ត ​រាជធានី ដែល​មាន​គ្រោះ​ថ្នាក់​ និង​រង​គ្រោះ​ថ្នាក់​ច្រើន​ រួម​មាន​ ខេត្តព្រៃវែង ១លើក ស្លាប់ ២នាក់​ភ្នំពេញ ២លើក ស្លាប់ ១នាក់ របួស ១នាក់ ខេត្ត​ព្រះសីហនុ ១លើក ស្លាប់ ១នាក់ ខេត្តកំពង់ឆ្នាំង ១លើក ស្លាប់ ១នាក់ និង​ខេត្ត​ត្បូង​ឃ្មុំ ១លើក ស្លាប់ ១នាក់ ( ស្រី )

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គ​ស្នង​ការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ​២០១៦​ ​​លទ្ធិ​ផល​ត្រួត​ពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យាន​យន្តដែលល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន ៥២៩៦គ្រឿង ក្នុងនោះបានធ្វើ​ការអប់រំ​ចំនួន ២៤៨៦គ្រឿង ​ពិន័យ​សរុប ២៨១០គ្រឿង និងអប់រំអ្នកមិនពាក់មួកសុវត្ថិភាព ១២៤៩នាក់ ៕