មនុស្ស​ចំនួន​ ២​នាក់​បាន​ស្លាប់​ដោយ​ជំនន់​ទឹក​​ភ្លៀង​តាម​តំបន់​​ក្នុង​រដ្ឋ​​កាលីហ្វ័នីញ៉ា

186

អាមេរិក៖ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​​បាតុភូត​អាកាស​ធាតុ​ធម្មជាតិ​​អែល​នីណូ បាន​បង្ក​ឲ្យ​មាន​​ភ្លៀង​យ៉ាង​ខ្លាំង​​នៅ​តាម​ផ្នែក​​នៃ​រដ្ឋ​កាលីហ្វ័នីញ៉ា​ បណ្ដាល​ឱ្យ​​មាន​ជា​ទឹក​ជំនន់​​ធ្ងន់ធ្ងរ​​ និង​បង្ក​​លក្ខណៈ​ពោរពេញ​ដោយ​គ្រោះ​ថ្នាក់​ផង។
M7
​​ស្ត្រី​អាយុ​ ៤៨​ឆ្នាំ​ម្នាក់​បាន​ស្លាប់​ក្នុង​ពេល​​រថយន្ត​របស់​ខ្លួន ​បាន​​បើកបរ​ធ្លាក់​ទៅ​ក្នុង​ទឹក​​ជំនន់​​តាម​ដង​ផ្លូវ​លេខ ៦៥​​នៅ​តំបន់​អូលីហឺស​កាល​ពី​យប់​ថ្ងៃ​សៅរ៍​កន្លង​ទៅ ខណៈ​ភ្លៀង​កំពុង​បន្ត​ធ្លាក់​​រហូត​ដល់​ថ្ងៃ​​អាទិត្យ​។ ក្រុម​មន្ត្រី​​ប្រចាំ​តំបន់​​បន្ត​ថា ​រថយន្ត​មួយ​គ្រឿង​នេះ​មាន​ផ្ទុក​មនុស្ស​ចំនួន ២​នាក់​​តែ​នៅ​​ពេល​គ្រោះ​ថ្នាក់​កើត​ឡើង ​​បុរស​ជា​អ្នក​បើក​បរ​ក៏​មិន​បាន​គេច​​ចេញ​ពី​ក្នុង​រថយន្ត​ធ្លាក់​​ទៅ​ក្នុង​ទឹកជំនន់​ដែរ ធ្វើ​ឱ្យ​​គេ​បាត់​បង់​ជីវិត​​នៅ​ក្នុង​រថយន្ត​លិច​ក្នុង​ទឹក​នោះ​។

ជំនន់​ទឹក​ភ្លៀង​​បាន​ប៉ះពាល់​​តំបន់​មនុស្ស​រស់​នៅ​​លីនដា​ធ្ងន់ធ្ងរ​ថែម​ទៀត​ក្នុង​រដ្ឋ​នេះ​​កាល​ពី​ថ្ងៃ​ម្សិលមិញ។ ភ្លៀង​នេះ​ត្រូវ​បាន​គេ​ព្យាករណ៍​ថា អាច​នឹង​បន្ត​​រហូត​ដល់​ថ្ងៃ​ច័ន្ទ​នេះ​​ទៀត​នៅ​តាម​តំបន់​​ក្នុង​រដ្ឋ​នេះ​៕​

អត្ថបទ៖ រិទ្ធី