ឃាត់ខ្លួន​ជនសង្ស័យ​ ១៩​នាក់ ​ករណី​សេព​គ្រឿងញៀន​

343

សៀមរាប ​ ៖ ​កម្លាំង​អាវុធហត្ថ​ខេត្តសៀមរាប ​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន​ក្នុង​រ​យៈ​ពេល​២​ថ្ងៃ​ ជាប់ៗ​គ្នា ចាប់​ពី​ល្ងាច​ថ្ងៃទី​៥ ខែ​មីនា ​ឆ្នាំ​២០១៦ ​រហូតមកដល់​ថ្ងៃទី​៧ ខែ​មីនា​នេះ​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស-​ស្រី​១៩​នាក់​ នៅ​ចំណុច​ផ្សេងៗ​គ្នា ក្នុង​ក្រុង​សៀមរាប ខេត្ត​សៀមរាប​។

អាវុធហត្ថ ​បន្ត​ថា​ ​ជនសង្ស័យ​ទាំង​១៩​នាក់ ​រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​ សេព​គ្រឿងញៀន​ និង​ជួញដូរ​គ្រឿងញៀន​នេះ​ បញ្ជូន​ទៅ​ស្ថាប័ន​តុលាការ​ ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​។

គួរ ​កត់​សម្គាល់​ថា​ ​នៅ​ខេត្ត​បេះដូង​ទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ​ ត្រូវ​បាន​គេ​សង្កេត​ឃើ​ញ​ថា ​ខាង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ប្រឹងប្រែង​បង្ក្រាប​ជា​រៀងរាល់ថ្ងៃ​ តែ​ហាក់​មិន​មាន​ការ​ថមថយ​សោះ ​អាស្រ័យ​ហេតុ​នេះ​ ហើយ​បានជា​មហាជន​មួយ​ចំនួន​មានការ​ងឿងឆ្ងល់​ថា ​ករណីនេះ ​នៅតែ​កើ​ត​មាន​ដដែលៗ​៕​

btv(07-03-2016)(9)