ការវាយប្រហារ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​​នៅ​ទីក្រុង​​ហ៊ីលឡាស​ប្រទេស​អ៊ីរ៉ាក់​​បាន​សម្លាប់​មនុស្ស​ជាង​ ៦០​នាក់

293

អ៊ីរ៉ាក់៖ យោង​តាម​​ប្រភព​ព័ត៌មាន​​ និង​ក្រុម​មន្ត្រី​​នគរបាល​​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃអាទិត្យ​ម្សិលមិញ​​ថា ក្រុម​រដ្ឋ​​អ៊ីស្លាម​បាន​​អះអាង​ទទួល​​អំពើ​វាយប្រហារ​​អត្តឃាត​​ ដោយ​ការ​ដាក់​គ្រឿង​​បំផ្ទុះ​​នៅ​តាម​​រថយន្ត​​ដឹក​ទំនិញ​​​ធំ​មួយ​គ្រឿង​​នៅ ​ប៉ុស្តិ៍​ឆែកឆេរ​​នគរបាល​​នៅ​ច្រក​ចូល​ទីក្រុង​ហ៊ីលឡាស​របស់​ប្រទេស​អ៊ីរ៉ាក់។
M32
ការ​វាយប្រហារ​​នៅ​តំបន់​មួយ​នេះ​ នា​ភាគ​​ខាង​ជើង​ទីក្រុង​​បាដាដ​​ធ្វើ​ឱ្យ​មនុស្ស​​ជាង​ ៦០​នាក់​ស្លាប់​ និង​ជាង​ ៧០​នាក់​ទៀត​រង​របួស ​​​ដែល​ក្នុង​​នោះ​មាន​​មួយ​ចំនួន​ស្ថិត​ក្នុង​ស្ថាន​ភាព​​ធ្ងន់ធ្ងរ​។ ចំណែក​ការ​ទទួល​សារភាព​អំពី​ការ​វាយប្រហារ​​នេះ ​ត្រូវ​បាន​​គេ​ប្រកាស​​អះអាង​​តាម​រយៈ​ការ​បង្ហោះ​គេហទំព័រ​​ របស់​ភ្នាក់​ងារ​សារព័ត៌មាន​​ឈ្មោះ​​ អាម៉ាក ដែល​គេ​​គាំទ្រ​​ទៅ​ចំពោះ​​ក្រុម​រដ្ឋ​អ៊ីស្លាម​នីកាយ​ស៊ុននី។

លោក ហ្វាឡាស់ អាល់រ៉ាហី គណៈកម្មការ​សន្តិសុខ​​ខេត្ត​នេះ​​ឱ្យ​ដឹង​ថា នេះ​ជា​ការ​វាយប្រហារ​ក្នុង​កំរិត​ធំ​បំផុត​​នៅ​ក្នុង​ខេត្ត​​តាម​កន្លែង​​ឆែកឆេរ​របស់​កង​នគរបាល​ និង​បំផ្លាញ​​លំនៅដ្ឋាន​​នៅ​ក្បែរ​ទីនោះ​ក៏​ដូច​ជា​​បំផ្លាញ​​រថយន្ត​ច្រើន​គ្រឿង​ផង៕​​​​

អត្ថបទ៖ រិទ្ធី