Andy Murray យក​ឈ្នះ​កីឡាករ​ជប៉ុន Kei Nishikori ​ក្នុង​ការ​ប្រកួត​វាយ​តេ​ន្នី​ស Davis Cup

264

តេន្នីស៖ ​កីឡាករ​លំដាប់​ទី ២ ពិភពលោក Andy Murray បាន​បន្តដំណើរ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ព្រឹត្តិការណ៍​វាយ​តេ​ន្នី​ស Davis Cup ក្រោយ​យកឈ្នះ​ទៅលើ​កីឡាករ​ជប៉ុន Kei Nishikroi ដោយ​លទ្ធផល ៥ សិត​ដើម្បី​បន្ត​ការពារ​ជើងឯក​ឲ្យ​ក្រុមចក្រភព​អង់គ្លេស​ឈាន​ចូល​ជុំ ៨ក្រុម​ចុងក្រោយ ។
M28
​​នេះ​គឺជា​ការប្រកួត​ដ៏​អស្ចារ្យ​សម្រាប់ Murray តាំងពី​ឆ្នាំ២០១៥ ដែល​បាន​ជួយ​ចក្រភព​អង់គ្លេស​ឈ្នះ​Davis Cup លើកដំបូង​ចាប់តាំងពី​ឆ្នាំ១៩៣៦។​ ​Murray បាន​ប្រើ​កំលាំង​ជាច្រើន​ដើម្បី​យកឈ្នះ​ការប្រកួត​នេះ​ពោល​គឺ ៣​សិត​ទល់​២​សិត ពិន្ទុ 7-5, 7-6, 3-6, 4-6  នឹង 6-3 ដែល​ចំណាយពេល​ជាង ៣ម៉ោង​ដើម្បី​សម្រេច​ជ័យជំនះ​ដ៏​លំបាក​នេះ។

​​គួរ​បញ្ជាក់​ថា​ក្រោយ​ឈ្នះ​ជប៉ុន​សរុប 3-1 ក្រុម​ចក្រភព​អង់គ្លេស​បន្ត​ឡើង​ទៅ​ជុំ ៨ក្រុម​ចុងក្រោយ​ជួប​ជាមួយ​ក្រុម សៀក​ប៊ី​លំដាប់​ទី៧ ពិភពលោក​ក្រោយ​ក្រុម​មួយ​នេះ​បាន​យកឈ្នះ​ក្រុម​កាហ្សាក់ស្ថាន 3-2។​ ​ដោយឡែក​ឯ​ក្រុម​អ៊ីតាលី​ជួប​អា​ហ្ស​ង់​ទិន, បារាំង​ជួប​សាធារណរដ្ឋ​ឆេ​ក និង​អាមេរិក​ជួប​ក្រូ​អាត​ផង​ដែរ៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ