លោកជំទាវ ពេ​ជ ចន្ទ​មុន្នី អញ្ជើញ​សម្ពោធ​ផ្លូវលំ​មួយ​ខ្សែ ក្នុង​សង្កា​ត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ

364

ភ្នំពេញ​៖ លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ភរិយា ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវជា​កូនប្រសា​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​សម្ពោធ ដាក់អោយ​ប្រើប្រាស់​ផ្លូវលំ ក្រាល​ក្រួស​ក្រហម ០១​ខ្សែ ប្រវែង ៤០០​ម៉ែត្រ ដែល​ជា​មូលនិធិ​មហា​ឧបាសក ហ៊ុន នាង និង​មហា​ឧបាសិកា ឌី ប៉ុក​។​

លោកជំទាវ បាន​នាំមក​នូវ ប្រសាសន៍​សាកសួរ​សុខទុក្ខ ពី​សំណាក់ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ចំពោះ​ប្រជាពលរដ្ឋ នៅ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ក្នុងឱកាស ដែល​ប្រជាពលរដ្ឋ​ បាន​ទទួល ផ្លូវ​០១​ខ្សែ​នេះ​។ លោកជំទាវ​បាន​មានប្រសាសន៍ថា នេះ​មិន​មែនជា​លើក​ទី​០១​ដែល​ប្រជាពលរដ្ឋ​ បាន​ទទួល​សមិទ្ធផល​នេះ​ទេ ប្រមុខ​រាជរដ្ឋាភិបាល​តែងតែ គិតគូ ពី​តម្រូវការ​របស់​ប្រជាពលរដ្ឋ និង​បាន​កសាង​ជា​សមិទ្ធផល​ជាច្រើន ដើម្បី​តម្រូវការ​ប្រជាពលរដ្ឋ ដែល​ជា​ទូទៅ​ប្រមុខ​រាជរដ្ឋាភិបាល​មិនដែល​សន្យា​ចោល​នោះទេ លើស​ពីនេះ ​ផ្លូវ​ដែល​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​នៅ​ថ្ងៃនេះ ​មិនមែន​សម្រាប់​តែ​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​នោះ​ទេ គឺ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ដើម្បី​ប្រើប្រាស់ ​ក្នុង​ការ​ធ្វើដំណើរ ឫ​ដឹក​កសិផល​ផ្សេងៗ​ក្នុងការ​ប្រកប​កិច្ច​ការងារ​ចិញ្ចឹម​ជីវិត។

លោកជំទាវ​បាន​បន្ត​ថា រាជរដ្ឋាភិបាល បាន​ខិតខំ តម្លើង​ប្រាក់បៀវត្សរ៍ ជូន​មន្ត្រីរាជការ និង ប្រាក់​ឈ្នួល​កម្មករ និងគិតគូយកចិត្តទុកដាក់​ពី​សុខភាព​ប្រជាពលរដ្ឋ ដោយ​ផ្ដួចផ្ដើម​អោយ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ប​ង្កើត​ជា​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ដើម្បី​ចុះ​ជួយ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ​នៅ​តាម​មូលដ្ឋាន និង​បាន​នាំ​អ្នកជំងឺ​មួយចំនួន ដូចជា​ជំងឺ​បេះដូង និង​ជំងឺ​ផ្សេងៗ​ទៀត មក​ព្យាបាល​បន្ត​នៅ​រាជធានី​ភ្នំពេញ ដោយ​មិន​គិតថ្លៃ​។ និយាយ​ជា​រួម​នេះ ​គឺជា​ការ​ខិតខំ​របស់​រា​ជ​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​ចំពោះ​សុខទុក្ខ និង​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​។​

តាម​របាយការណ៍ ឯកឧត្តម ឃួ​ង ស្រេង អភិបាលរង រាជធានី​ភ្នំពេញ បាន​អោយដឹង​ថា ផ្លូវ​ដែល​ធ្វើ​ការ​ដាក់​សម្ពោធ​អោយ​ប្រើ​ប្រាស់​នា​ថ្ងៃនេះ មាន​បណ្តោយ ៤០០​ម៉ែត្រ និង​ទទឹង ៥​ម៉ែត្រ ក្រាល​ថ្ម ចាប់ផ្តើម​កសាង​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៦ និង​បញ្ចប់​ការ​កសាង់​នៅ​ថ្ងៃទី​០២ ខែ​មិនា ឆ្នាំ​២០១៦ ចំណាយ​ថវិកា សរុប​៨០០០​ដុល្លា​សហរដ្ឋអាមេរិក​។

សូម​បញ្ជាក់​ផង​ដែរ​ថា ជា​ចុងក្រោយ​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី បាន​ប្រកាស​ផ្តល់​ជូន ផ្លូវលំ​០១​ខ្សែ ថ្មី​បន្ថែម​ទៀត ​ដែល​មាន​បណ្តោយ​៤៥០​ម៉ែត្រ និង​ទទឹង​៥​ម៉ែត្រ​តាម​សំណើ​របស់​ប្រជាជន​១៥៧​គ្រួសារ ក្នុងភូមិ​ស្នាយ​ពុល ក្នុង​សង្កា​ត់ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​៕​

photo_2016-01-27_13-10-364 photo_2016-01-27_13-10-363 photo_2016-01-27_13-10-362 photo_2016-01-27_13-10-360 photo_2016-01-27_13-10-361