​តុលាការ​សាកសួរ​មេ​ឆ្នោត​៤​នាក់​

492

ភ្នំពេញ ៖ ​រហូត​មកទល់​រសៀល​ថ្ងៃទី​៩ ខែមីនា នេះ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពុំ ទាន់​សម្រេច​យ៉ាងណា​ នៅឡើយ​ទេ ​ចំពោះ​ជនសង្ស័យ​៤​នាក់ ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ជាក់​ស្តែង​ក្នុង​បទល្មើស​បើក​ល្បែង​ឆ្នោត​ខុសច្បាប់ ​នៅក្នុង​ទឹកដី​ខណ្ឌ​៧​មករា ។

មន្ត្រី​តុលាការ បញ្ជាក់​ឲ្យ​ដឹងថា ​ក្រុម​ជនសង្ស័យ​មានឈ្មោះ ហេ​ត រ៉ា​នុត ភេទ​ប្រុស អាយុ​២២​ឆ្នាំ ឈ្មោះ សុវណ្ណ ធា​រិ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ឈ្មោះ លី ដូ​នី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ និង ឈ្មោះ សួង សុភ័ក្ត្រ ភេទ​ស្រី អាយុ​២៣​ឆ្នាំ ។ មនុស្ស​ទាំង​៤​នាក់ ​ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខណ្ឌ​៧​មករា ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃទី​៦ ​ខែមីនា នៅ​ចំណុច​ផ្ទះ​លេខ​២១E0 ផ្លូវ​លេខ​១៦៣ ភូមិ​១០ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ។ ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ដកហូត​វត្ថុតាង​បទល្មើស​ជាច្រើន ៕

​​
លោក វង្ស ប៊ុន​វិសុទ្ធ ព្រះរាជ​អាជ្ញារង​អម​តុលាការ​ក្រុង​ភ្នំពេញ ​ត្រូវ​បាន​ចាត់​អោយ​សាកសួរ​ក្នុង​សំណុំរឿង​បើក​កន្លែង​លេងល្បែង​ស៊ីសង​នេះ តែ​ការសាកសួរ​បាន​អូសបន្លាយ​ពេល ​២​ថ្ងៃ​មក​ហើយ​រហូតដល់​ថ្ងៃទី ​០៩ មិនា ឆ្នាំ​២០១៦​មិនទាន់​បញ្ចប់ ​ខណៈពេល​មាន​អ្នក​រត់ការ​យ៉ាង​ប្រសាច​ដើម្បី​អោយ​មានការ​ដោះលែង​ជនសង្ស័យ​ទាំង​៤​នាក់ ។

ដោយសារ​មានការ​បារម្ភ​រឿង​ព្រះរាជអាជ្ញា ឬ​ចៅក្រម​តុលាការ ​ដោះលែង​ក្រុម​ជនសង្ស័យ​នេះ​ហើយ​ទើប​នៅ​ថ្ងៃទី ០៩ មិនា ​គេ​ឃើញ​សមត្ថកិច្ច​ខណ្ឌ ៧​ មករា​ បាន​ដឹកជញ្ជូន​វត្ថុ តាង​ដែល​រឹបអូស​ពី​កន្លែង​កើតហេតុ​មក​ដាក់​ជូន​តុលាការ​ ក្នុងការ​ដាក់​បន្ទុក​លើ​ក្រុម​ជនសង្ស័យ​ទាំង​៤​នាក់ ។

វត្ថុតាង​ដែល​សមត្ថ​បញ្ជូន​មក​តុលាការ​នាពេលនេះ​រួមមាន ៖ ​កុំព្យូទ័រ​១៤​គ្រឿង​, ទូរទស្សន៍​៤​គ្រឿង​,​ទូរ​ស័ព្ទដៃ​៤​គ្រឿង​,​ម៉ាស៊ីន​ព្រី​ន​ធ័​រ​៣​គ្រឿង​,​ប្រាក់​ដុល្លារ​១៨៦$, ​ប្រាក់រៀល​១៧០.០០០ រៀល​ , ម៉ូតូ​១៨​គ្រឿង​និង​ សម្ភារ​លេង​មួយ​ចំនួនធំ​ទៀត​,​ដើម្បី​ចាត់ការ​តាមច្បាប់ ៕

btv(09-03-2016)(18)