កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​រយៈ​​ចម្ងាយ​ខ្លី​ចំនួន​ ២​គ្រាប់​ចូល​ក្នុង​សមុទ្រ​កាល​ពី​ព្រឹក​មិញ​

695

កូរ៉េខាងជើង៖ យោធា​កូរ៉េខាងត្បូង​និយាយ​ថា ប្រទេសកូរ៉េខាងជើងបាន​បាញ់មី​ស៊ី​លរយៈ​ចម្ងាយខ្លីចំនួន​ ២​គ្រាប់​ចូលក្នុងសមុទ្រភាគ​ខាងកើត នៃតំបន់ឆ្នេរ​សមុទ្រទីក្រុងវ៉ុ​ន​សានរបស់ខ្លួនកាលពី​ព្រឹក​មិញនេះ ដែលហោះ​ក្នុង​រយៈ​​ចម្ងាយប្រហែល 500គីឡូម៉ែត្រ។
T5
​ប្រទេសកូរ៉េខាងជើងមាន​មី​ស៊ី​ល​យ៉ាង​ធំ​រយៈ​​ចម្ងាយខ្លីមួយ​គ្រាប់ និង​កំពុងអភិវឌ្ឍន៍មី​ស៊ី​លរយៈ​ចម្ងាយឆ្ងាយ និង​មី​ស៊ី​លឆ្លង​ទ្វីប។​ របាយការណ៍ស្ដីពី​ការ​បាញ់​ផ្លោងគ្រាប់​មី​ស៊ី​ល​កើតឡើង ចំ​ពេលភាព​តានតឹងកាន់តែឡើង​កំដៅ​ស្រាប់​លើ​ឧបទ្វីបកូរ៉េ​ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើក​ទី​៤ និងបាញ់​គ្រាប់​រ៉ុកកែត​រយៈ​ចម្ងាយ​វែងមួយ​គ្រាប់​របស់​ខ្លួន និងកាលពី​ខែ​មុនដែលជំរុញ​ឲ្យ ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ​ និង​សហរដ្ឋ​អាមេរិក ដាក់ទណ្ឌកម្ម​ថ្មី​ធ្ងន់ធ្ងរ​ជាង​មុនលើកូរ៉េខាងជើង។ កាលពី​សប្ដាហ៍​មុនប្រទេសកូរ៉េខាងជើងបាន​បាញ់គ្រាប់​រ៉ុកកែត​ចំនួន ​៦គ្រាប់​ចូលក្នុងសមុទ្រ​ ដោយប្រើ​ប្រព័ន្ធ​គ្រាប់រ៉ុកកែត​មាន​មុខងារចម្រុះ​ពី​ទីក្រុងវ៉ុ​ន​សាន ដែលត្រូវ​បានត្រួតពិនិត្យ​ដោយលោក គីម ​ជុង​អ៊ុន ដែល​បានបញ្ជាយោធារបស់​លោក​ត្រៀមការវាយប្រហារ​ការ​ពារ​ខ្លួនប្រឆាំងនឹង​សត្រូវ។​

​លោក​ គីម បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​របស់​លោកមាន​ក្បាល​គ្រាប់នុយក្លេអ៊ែរ ដែល​អាចតម្លើង​ទៅ​ជា​​មី​ស៊ី​ល​ឆ្លង​ទ្វីប និង​បាន​បញ្ជា​ឱ្យ​វិវឌ្ឍន៍អំណាច​ និង​ភាពជាក់លាក់​នៃអាវុធ នៅក្នុង​ការ​អត្ថាធិប្បាយ​ដោយ​ផ្ទាល់​មួយ លើកដំបូង​របស់​លោក​អំពីក្បាល​គ្រាប់​នុយក្លេអ៊ែរ​៕
​អត្ថបទ៖ សុខ​មាន