ដំណាក់កាល​ទី 3 ប្រណាំង​កង់​កម្មវិធី Paris-Nice ត្រូវ​បាន​ផ្អាក​ពាក់​កណ្តាលផ្លូវ​

320

ប្រណាំង​កង់៖ ​ការ​ប្រកួត​ប្រណាំង​កង់​កម្មវិធី Paris-Nice ដែល​រៀបចំ​នៅ​ប្រទេស​បារាំងដំណាក់កាល​ទី 3 ត្រូវ​បាន​ផ្អាក​សិន ក្រោយ​បញ្ហា​អាកាសធាតុ​រំខាន​ការប្រកួត​។
T8
​​ដំណាក់កាល​ទី 3 ម្សិល​ម៉ិ​ញ​នេះ​ចេញដំណើរ​ពី Cusset ទៅកាន់​តំបន់​ភ្នំ Mont Brouilly លើ​ចំងាយ​ផ្លូវ 168km ប៉ុន្តែ​ដោយសារ​មាន​ព្រិល​ធ្លាក់​ខ្លាំង គណៈកម្មាធិការ​រៀបចំ​ការប្រកួត​បាន​សំរេច​ចិត្ត​ផ្អាក​ដំណើរ​ការប្រកួត​ត្រឹមចំងាយ​ផ្លូវ 97km ព្រោះ​មើលផ្លូវ​មិនឃើញ និង​អាច​បង្ក​គ្រោះថ្នាក់​។ ​អ្នក​ជិះ​កង់​ប្រាំ​នាក់ Alexis Gougeard, Alexy Lutsenko, Laurent Didier, Thomas De Gendt និង Jesus Herrada គឺជា​អ្នក​នាំ​មុខ​គេ​មុន​ពេល​ការប្រកួត​ត្រូវ​បាន​ផ្អាក​។ ​រំលឹក​ថាមុន​ការប្រកួត​ដំណាក់កាល​ទី 3 អ្នក​នាំ​មុខ​គេ​គឺ​កីឡាករ​អូស្ត្រាលី Michael Matthews នាំមុខ​ដាច់​អ្នក​លេខ​ពីរ 14វិនាទី​។

សូម​បញ្ជាក់​ថា ដំណាក់​កាល​ទី 3 មិន​ត្រូវ​រាប់បញ្ចូល​ក្នុង​វេលា​សរុប​ឡើយ តែ​ក្នុង​តារាង​ចំណាត់ថ្នាក់​ពិន្ទុ​ត្រូវ​បាន​គិត​ត្រូវ​ចំងាយ​ផ្លូវ 93km ជាទី​ព្រ័ត្រ ខណៈ​ដំណាក់​កាល​ទី 4 ថ្ងៃនេះ​មាន​ចំងាយ​ផ្លូវ 195.5km៕
​អត្ថបទ​៖​នាង សុភា​វុ​ធ