ការ​ដឹក​លើ​ទម្ងន់​រថយន្ត​ធុន​ធំ មានការ​ថយ​ចុះ​ បន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល បញ្ជា​ឲ្យ​រឹត​បណ្ដឹង​

233

កំពង់ធំ ៖ មន្ត្រី​ទទួល​គ្រប់គ្រង​ខាង​ជញ្ជីង​ថ្លឹង​រថយន្ត​ក្នុង​ខេត្តកំពង់ធំ​បាន​បង្ហាញថា ការ​ដឹក​លើស​ទម្ងន់ របស់​រថយន្ត​ធន់​ធំ​បាន​ថយ​ចុះ​គួរ​ឲ្យ​អត់​សម្គាល់ នៅ​លើ​កំណាត់​ផ្លូវ ដែល​លាតសន្ធឹង​ចាប់ពី​ស្គន់ ​ខេត្តកំពង់ចាម រហូតមកដល់​ខេត្តកំពង់ធំ ដែល​រយៈពេល​កន្លងមក តែងតែ​សង្កេតឃើញ​មាន​រថយន្ត​ធន់​ធំ​ដឹង​ទំនិញ​ជាច្រើន​បើកបរ​កាត់ បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ការខូចខាត​ផ្លូវថ្នល់​។​

មន្ត្រី​រូប​នោះ​បន្ត​ថា បន្ទាប់ពី​លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ចេញ​បញ្ជា​ឲ្យ​ឃាត់​រថយន្ត​ធុន​ធំ​ដែល​ដឹកទំនិញ ទាំងអស់​ដែល​ដឹក​លើស​ទម្ងន់​ដើម្បី​ធ្វើការ​អប់រំ​និង​ធ្វើ​កិច្ចសន្យា​មក ចាប់ពី​ថ្ងៃទី ២៧ ខែ កុ​ម្ភៈ​ ឆ្នាំ ២០១៦ រហូតមកដល់​យប់​ថ្ងៃទី​០៨ ខែ​មិនា ឆ្នាំ​២០១៦ សកម្មភាព​នៃ​ការ​ដឹក​ទំនិញ​លើស​ទម្ងន់ មានការ​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់​។​

​​លោក ស្រី សុផល អនុប្រធាន​មន្ទីរ​សាធារណៈ​ការ ​និង​ដឹកជញ្ជូន​ខេត្តកំពង់ធំ​និង​ប្រធាន​គ្រប់គ្រង​ជញ្ជីង​ថ្លឹង​រថយន្ត ស្ថិតនៅ​ចំនុច​លើ​ផ្លូវ​ជាតិ​លេខ​៦ ក្នុងភូមិ​ប្រសាទ ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្ត​ក​កំពង់ធំ បញ្ជាក់​ថា ​បើ​ទោះ​ជា​មានការ​ថយ​ចុះ​យ៉ាងនេះ ក៏​ដោយ អាជ្ញាធរ​នៅតែ​បន្ត​រឹត​បណ្ដឹង ជា​រៀង​រហូត ដើម្បី​រក្សា​ការពារ​គុណភាព​ផ្លូវ និង​បញ្ចៀស​គ្រោះថ្នាក់​នានា​ជាយថាហេតុ​៕