កីឡាករ​អាមេរិក Peter Uilein នាំ​មុខ​គេ​ថ្ងៃ​ដំបូង​វាយ​កូន​ហ្គោល​កម្មវិធី Thailand Classic នៅ​ហួ​ហ៊ី​ន​

214

ហ្គោល៖ ​កីឡាករ​វាយ​កូន​ហ្គោល​អាមេរិក Peter Uihlein ជា​អ្នកធ្វើ​បាន​ល្អ​ជាងគេ​ក្រោយ​បញ្ចប់​ថ្ងៃ​ដំបូង​នៃ​ការប្រកួត កម្មវិធី Thailand Classic ដែល​រៀបចំ​នៅ​ខេត្ត​ហួ​ហ៊ី​ន​ប្រទេស​ថៃ​។

​​កីឡាករ​វ័យ 26 ឆ្នាំ​អាមេរិក​រូប​នេះ​ធ្វើ​បាន 9 birdies និង 1 bogey ប៉ុណ្ណោះ​ដើម្បី​នាំ​មុខ​គេ​មាន​ពិន្ទុសរុប ក្រោយ​ថ្ងៃ​ទីមួយ 8 under par 64 នាំមុខ​កីឡាករ​ស៊ុយអែត Pelle Edberg 1 stroke​។ ​កីឡាករ​អេ​ស្ប៉ា​ញ Javier Colombo និង​កីឡាករ​ចក្រភព​អង់គ្លេស Scott Jamieson ធ្វើ​បាន 6 under par 66 ខណៈ​កីឡាករ​ម្ចាស់ផ្ទះ​ថៃ Prom Meesawat និង Thongchai Jaidee ធ្វើ​បាន​ត្រឹម 4 under par និង 3 under par ប៉ុណ្ណោះ​។ ​សូម​បញ្ជាក់​ថា ​កម្មវិធី Thailand Classic ក៏​ជា​កម្មវិធី​ស្ថិត​ក្នុង​កាលវិភាគ​នៃ​ក្របខណ្ឌ European Tour 2016 ផង​ដែរ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ