​គ្រោះ​ថ្នាក់​ចរាចរណ៍​ថ្ងៃទី​១១ ​ខែ​មីនា​កើត​ឡើង​៧​លើក​ស្លាប់​​​៣​នាក់ និង​ របួស​ធ្ងន់​ស្រាល​៥នាក់​

272

​​ភ្នំពេញ ​៖​ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា ​កាល​ពី​ថ្ងៃទី​១១ ​ខែមីនា ​ឆ្នាំ​២០១៦ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​ចំនួន ​៧​លើក​ក្នុង​នោះ​យប់ ​៣​លើក ​បណ្ដាល​អោយ​មនុស្ស​ស្លាប់ ​៣​នាក់ ​(ស្រី១​នាក់)​ និង​រង​របួស​ធ្ងន់ ​៥​នាក់​ ( ស្រី ​២​នាក់ ) ​។​

នៅ​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង​៧​លើក​នេះ ​បណ្ដាល​ឲ្យ​ខូចខាត​យានយន្ត ​សរុប ​ចំនួន ៨​គ្រឿង ​រួម​មាន ​ម៉ូតូ​ចំនួន ៣​គ្រឿង​ រថយន្ត​ធុន​តូច ​ចំនួន ​២​​គ្រឿង​ យានយន្ត​​ផ្សេងៗ ​៣​​គ្រឿង​ និង​អ្នក​ថ្មើរ​ជើង​ ២​នាក់ ​។​

ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា ​មូល​ហេតុ​ដែល​បណ្ដាល ​ឲ្យ​កើត​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ ​រួម​មាន​ ល្មើស​ល្បឿន ១​លើក​,​ស្រវឹង​១​លើក​, មិន​គោរព​សិទ្ធិ​៣​លើក​ និង ​មិន​ប្រកាន់​ស្តាំ ២​លើក ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ​ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៣​នាក់ ( យប់ ) ។​

គ្រោះ​ថ្នាក់​លើ​ដងផ្លូវ​ រួម​មាន​ ផ្លូវ​ជាតិ ​ចំនួន ​៣​លើក ​និង​ផ្លូវ​ខេត្ត​/​ក្រុង ​ចំនួន ​៤​លើក​ យានយន្ត​បង្ក​ហេតុ ​រួម​មាន ​ម៉ូតូ ​២​លើក​ រថយន្ត​ធុន​តូច ​២​លើក ​យាន​ផ្សេងៗ ​២​លើក ​និង​ដើរ​ឆ្លង​ផ្លូវ​ ១​លើក ​។​

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បន្ត​ទៀត​ឲ្យ​ដឹង​ថា ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន រួមមាន ខេត្តសៀមរាប ១​លើក ស្លាប់ ១​នាក់ ខេត្ត​រតនគីរី ១​លើក​ស្លាប់​១​នាក់​ខេត្ត​ឧត្តរមានជ័យ​១​លើក ​ស្លាប់​ ១​នាក់ ( ស្រី​) និង​ខេត្តពោធិ៍សាត់ ២​លើក របួស ៣​នាក់ ( ស្រី ១​នាក់ ) ។​

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ចំនួន ៦២៨១​គ្រឿង ក្នុង​នោះ​បាន​ធ្វើ​ការអប់រំ​ចំនួន ៣១៣៣​គ្រឿង ពិន័យ​សរុប ៣១៤៨​គ្រឿង និង​អប់រំ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ១៨១៣​នាក់ ៕​