រថយន្ត​ទេសចរណ៍​៤៥​កៅអី​ ​ ចុះទៅ​ត្រាំទឹក​ប្រឡាយ​​ដោយ​​មិន​ដឹង​មូលហេតុ

457

ព្រៃវែង ៖ ​​​មាន​ការ​​ភ្ញាក់ផ្អើល​ ​មួយ​ដោយមាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​រថយន្តក្រុង​ដឹក​ភ្ញៀវ​ទេសចរណ៍ ​មួយ​គ្រឿង​ បាន​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ទឹក​ចិញ្ចើម​ថ្នល់​ផ្លូវជាតិ​លេខ​១ ដោយ​មិន​ដឹង​មូលហេតុ​។

ករណីនេះ ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​១៣​ ខែ​មិនា ​ឆ្នាំ២០១៦​ វេលា​ម៉ោង​៨​នឹង​០០​នាទី​ ​​នៅ​ក្នុង​ភូមិ​ជ្រលង​ឃុំ​ប្រាសាទ​ ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង​។​

សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគ​របា​ស្រុក​កំពង់ត្របែក ​បាន​ឲ្យ​ដឹង​ថា​ ​រថយន្តក្រុង​ខាង​លើ​គឺ​សមត្ថកិច្ច​មិនទាន់​ដឹង​ថា​ របស់​ក្រុមហ៊ុន​ណា ​នោះ​ទេ​ ហើយ​​ក៏​មិន​ដឹង​ស្លាក​លេខ​នោះដែរ​ ពីព្រោះ​រថយន្ត​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ដែល​មាន​ទឹក​ជ្រៅ​លិច​មើល​មិនដឹង​។

​សមត្ថកិច្ច​ ​កំពុង​​រក​រថយន្ត​ស្ទូច​មក​ស្ទូច​យក​រថយន្ត​ខាង​លើ​នោះ​ឡើង​មក​លើ​ផងដែរ។ ​សមត្ថកិច្ច​បាន​បន្ត​ទៀ​ថា​ បើ​តាម​ព័ត៌មាន​​ប្រជាពលរដ្ឋ​ ឃើញ​ហេតុការណ៍​​និយាយថា ​រថយន្តក្រុង​ខាង​លើ​បាន​ធ្លាក់​ចូល​​ប្រឡាយ ​ទឹក​នៅ​ម៉ោង​ជាង​៧ ​នៅក្នុង​រថយន្ត​គឺ​មានតែ​តៃកុង​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ​ក្រោយ​ពេល​កើត​ហេតុ​តៃកុង​បាន​គេចខ្លួន​បាត់​។​រថយន្ត​ខាង​លើ​​បាន​បុក​បង្គោល​ភ្លើង​ ​របស់​រដ្ឋ​បាក់​អស់​ចំនួន​មួយ​ដើម​ផងដែរ​៕​

btv(13-03-2016)(4)