ចាប់ខ្លួន​ កម្មករ​ទូក​នេសាទ​២​នាក់ ​​ពាក់​ព័ន្ធ​អំពើ​មនុស្សឃាត​លើ​តៃកុង​ទូក​

421

ព្រះសីហនុ ៖ ​សមត្ថកិច្ច​ប៉ូលិស​ខេត្ត​ព្រះសីហនុ​ ចាប់ខ្លួន​ ​កម្មករ​ទូក​នេសាទ​២​នាក់​បងប្អូន ​ជា​បន្តបន្ទាប់​ ក្រោយ​ពី​ពួកគេ​បាន​វាយ​សម្លាប់​តៃកុង​ទូក​របស់​ខ្លួន​ដោយ​ពូថៅ ​កាលពី​ថ្ងៃទី​១០ ​ខែមីនា ឆ្នាំ​២០១៦ ​នៅ​កណ្ដាល​សមុទ្រ​ត្រង់​ចំណុច​ក្បែរ កោះ​ក្រាស់ ឃុំ​កោះ​ស្តេច ស្រុក​គី​រី​សាគរ ខេត្ត​កោះកុង ​ហើយ​ព្យាយាម​រត់គេច​មក​លាក់ខ្លួន​ក្នុង​ខេត្ត​ព្រះសីហនុ​ ​និង​ខេត្តកំពត។

សមត្ថកិច្ច ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ព្រះសីហនុ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ជនជាប់សង្ស័យ​ខាង​លើ​មាន​ទី​១​ឈ្មោះ​លឹម ណុ​ច ភេទ​ប្រុស​អាយុ ២៦​ឆ្នាំ​ទី​២​.ឈ្មោះ លឹម សុធា អ្នក​ទាំងពីរ​ត្រូវ ជា​បងប្អូន​នឹង​គ្នា មាន​ស្រុកកំណើត​នៅ​ស្រុក​កំពង់ត្រាច ​ខេត្ត​កំពត នឹង​មាន​មុខរបរ​កម្មករ​ទូក​នេសាទ​ដូចគ្នា។

នៅ ​ចំពោះ​មុខ​សមត្ថកិច្ច​ប៉ូលិស ជនជាប់សង្ស័យ​ទាំងពីរ​នាក់​បាន​ឆ្លើយ​សារភាព​ថា ​កាលពី​យប់​ថ្ងៃទី​១០​ខែ​ មីនា​ឆ្នាំ​២០១៦ ខ្លួន​ទាំងពីរ​នាក់​ពិតជា​បាន​សម្លាប់​ជនរងគ្រោះ​ ដែល​ជា​តៃកុងទូក​របស់​ខ្លួន​ឈ្មោះ រ៉ា ​ប្រាកដ​មែន គឺ​សម្លាប់​ជនរងគ្រោះ​ដោយ​កាប់​នឹង​ពូថៅ​ចំនួន​២​ពូថៅ រួច​ហើយ​រុញ​ទម្លាក់​ទឹក​សមុទ្រ​ស្លាប់​តែម្តង។ ​មូលហេតុ​ដែល​ពួកគេ​ដាច់ចិត្ត​សម្លាប់​តៃកុង​របស់​ខ្លួន​ខាង​លើ​នេះ ដោយ​សារតែ​ពួកគេ​ខឹង​តៃកុងទូក​នេះ​ ពូកែ​ស្តី​បន្ទោស​ជេរប្រមាថ​នឹង​ប្រើ​ពួកគេ ​មិន​ឲ្យ​ទំនេរ នោះ​ឡើយ ហើយ​សូម្បីតែ​ស្លាបចក្រ​ទូក​ជាក់​ម៉ង​ ក៏​ប្រើ​ពួកគេ​ឲ្យ​ចុះ​ដោះ​ដែរ ​ទោះជា​ដឹង​ថា ពួកគេ​មិន​ចេះ​ហែល​ទឹក​ក៏​ដោយ​ចុងក្រោយ ​ទ្រាំ​លែង​បាន​ក៏​យក​ពូថៅ​កាប់​សម្លាប់ចោល​តែម្តងទៅ។

ជនជាប់សង្ស័យ ​ទាំងពីរ​នាក់​ បាន​បន្ត​ទៀត​ថា​ ក្រោយ​ពី​ពួកគេ​សម្លាប់​ជនរងគ្រោះ​ រួច​ក៏បាន​បើកទូក​ចូល​កោះ​ស្តេច ​លក់​ផល​នេសាទ ​ដែល​អូស​បាន​ រួចហើយ​នាំគ្នា​ជិះ​រថយន្ត​ឈ្នួល​មក​ខេត្ត ព្រះ​សីហនុ ​ដោយ ឈ្មោះ លឹម ណុ​ច ត្រូវជា​បង​បាន លាក់​ខ្លួន​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ​ចំណែក​ឯ ម្នាក់​ទៀត​ឈ្មោះ ​លឹម សុ ធា ជា​ប្អូន បាន​បន្ត​ដំណើរ​ពី​ខេត្ត ព្រះសីហនុ ទៅ ខេត្ត​កំពត​ បាន​រយៈ ពេល​២​ថ្ងៃ​ក៏​ត្រូវ​ប៉ូលិស​តាម​ចាប់​ខ្លួន​បានតែ​ម្តង ​គឺ​ប៉ូលិស​ចាប់​បាន​ឈ្មោះ ​លឹម ណុ​ច មុខ​រួច ហើយ​បន្ត​ទៅ​ចាប់​ឈ្មោះ លឹម សុធា នៅ​ឯ​ខេត្ត​កំពត។

បច្ចុប្បន្ន ជនជាប់សង្ស័យ​ទាំង​២​នាក់​ កំពង់​ត្រូវ​បាន​សមត្ថកិច្ច​ ​ធ្វើការ​សាកសួរ​បន្ថែម ​ដើម្បី កសាង​សំណុំរឿង​ចាត់ការ​តាម​នីតី​វិធី​នៃ​ច្បាប់​៕