ក្រសួងពាណិជ្ជកម្ម​ចាប់ផ្តើម​កំណត់​តម្លៃ​លក់ ប្រេងសាំង ម៉ា​ស៊ូ​ត នៅ​តាម​ស្ថានីយប្រេងឥន្ធនៈ​នៅ​កម្ពុជា​

433

ភ្នំពេញ ​៖ ​កាលពី​ថ្ងៃទី​១៤​មីនា ក្រសួងពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​កំណត់​តម្លៃ តាម​រូបមន្ត ដែល​នឹង​អាច​ធ្វើ​ការ​ឡើង​ចុះថ្លៃ​ទៅតាម​តម្លៃ​ទីផ្សារ​អន្តរជាតិ និង​រៀងរាល់ ១០​ថ្ងៃ​ម្តង​នឹង​មាន​ការកំណត់​តម្លៃ​អតិបរមា​ជាថ្មី​ឡើងវិញ​។​

សេចក្តី​ជូន​ដំណឹង​នោះ​បញ្ជាក់​ថា​ យោង​តាម ​ប្រកាស​អន្តរក្រសួង​ លេខ ០៩៨ ពណ​. អ​វ​ឯ​. ប្រក​. ចុះ​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០១៦ ស្ដីពី​ ការកំណត់​រូបមន្ត​សម្រាប់​កែសម្រួល​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ នៅ​កម្ពុជា​។​ក្រសួងពាណិជ្ជកម្ម​បាន​ប្រកាស​ថា ចាប់​ពី​ពេល​នេះ​តទៅ តម្លៃ​លក់រាយ​ប្រេងសាំង ប្រេងម៉ាស៊ូត នៅ​តាម​ស្ថានីយប្រេងឥន្ធនៈ​នៅ​កម្ពុជា នឹង​ត្រូវ​បាន​កំណត់​តាម​រូបមន្ត ដែល​នឹង​អាច​ធ្វើ​ការ​ឡើង​ចុះថ្លៃ​ទៅតាម​តម្លៃ​ទីផ្សារ​អន្តរជាតិ​។​

តាមរយៈ​ការកំណត់​រូបមន្ត​នេះ​បាន​ធ្វើ​ឲ្យ​តម្លៃ -​ប្រេងសាំង​ស៊ុប​ពែរ ​ ចុះថ្លៃ​ពី ៣៦៥០៛ ដល់ ៣.១៥០៛/​លីត្រ​-​ប្រេងសាំង​ធម្មតា​: ចុះថ្លៃ​ពី ៣៣៥០៛ ដល់ ៣.០៥០៛/​លីត្រ​-​ប្រេងសាំង​ម៉ា​ស៊ូ​ត​: ចុះថ្លៃ​ពី ៣១០០៛ ដល់​២.៧០០៛/​លីត្រ​

ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់​ដែ​រ​ថា​រៀងរាល់ ១០​ថ្ងៃ​ម្តង​នឹង​មាន​ការកំណត់​តម្លៃ​អតិបរមា​ជាថ្មី​ឡើងវិញ​យោង​តាម ប្រកាស​អន្តរក្រសួង លេខ ០៩៨ ពណ​. អ​វ​ឯ​. ប្រក​. ចុះ​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០១៦ ស្ដីពី ការកំណត់​រូបមន្ត​សម្រាប់​កែសម្រួល​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ នៅ​កម្ពុជា​។​សេចក្តី​ជូន​ដំណឹង​នោះ​បាន​បញ្ជាក់​ថា​សម្រាប់​ស្ថានីយ ប្រេង​ឥ​ន្ទៈ​ ជា​ដេប៉ូ​ឯកជន ផ្ទាល់ខ្លួន ដែល​អាច​មាន លទ្ធភាព​​អាច​លក់រាយ ប្រេងសាំង ម៉ា​ស៊ូ​ត ក្នុង​តំលៃ​ថោក ជាង​តម្លៃ​ដែល​បាន​កំណត់ តាម​រូបមន្ត ដូច​បាន​បញ្ជាក់​ខាងលើ សូម​មេ​ត្តា​ល​ក់​ក្នុង​តំលៃ​ថោក​ជា​ង​ធម្មតា​ទៀត​ទៅ​សូម​បញ្ជាក់​ថា​ប្រេង​ឥ​ន្ទៈ​ស្ទើរ​ទាំងអស់ ដែល​ដាក់​លក់​នៅ កម្ពុជា គឺ​មាន​ប្រភព​ពី​នាំចូល​ពី​ប្រទេស​សឹង្ហ​បុរី ដូចគ្នា ។​

ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់​ថា​ប្រជាពលរដ្ឋ​អាច​មើល តម្លៃ​ប្រេង​ឡើង​ចុះ​បាន​រាល់ថ្ងៃ​តាម​រយៈ​ ហ្វេ​ក​បុក​របស់ ក្រសួងពាណិជ្ជកម្ម​ ៕​

12814107_1150659734946903_7927006892257733926_n