ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ១៥ មីនា នេះ បានចេញសេចក្តីជូនដំណឹងដោយ បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅពេលមេឃ រកភ្លៀង នៅថ្ងៃទី១៥ នេះ និងថ្ងៃទី១៦ ។
ក្រសួង បានបញ្ជាក់ថា ដោយយោងតាមការព្យាករអាកាសធាតុ បានបង្ហាញថា នៅថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០១៦នេះ នឹងមានបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតំបន់ទំនាបកណ្តាល ភាគពាយ័ព្យរួមមាន ៖ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន នឹង មានភ្លៀងកក់ខែ។
តំបន់មាត់សមុទ្ររួមមាន ៖ ខេត្តកោះកុង កែប កំពត ព្រះសីហនុ បន្តមានភ្លៀងកក់ខែធ្លាក់ជាបន្តបន្ទាប់។ ដូច្នេះ ក្រសួងធនធានទឹកសូមឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅពេលមេឃរកកលភ្លៀង នៅថ្ងៃនេះ និងថ្ងៃស្អែក៕