សុបិន្ដ​របស់​ក្មេង​ប្រុស​បី​នាក់​​ក្លាយជា​ការ​ពិត​ដោយ​បាន​ហ្វឹកហាត់​ជាមួយ MSN របស់ Barcelona

431

បាល់ទាត់៖ ​ក្មេងប្រុស​បី​នាក់​សុបិន្ដ​ក្លាយជា​ការពិត ដោយ​បាន​ចូល​ទីលាន​ហ្វឹកហាត់​របស់ Barcelona ជួប​ជាមួយ​កំពូលខ្សែប្រយុទ្ធ​ទាំង​បី MSN, Messi, Suarez និង Neymar ក្នុង​រយៈពេល​ខ្លី​មួយ​។
W12
​ខ្សែការពារ​ប្រេ​ស៊ី​ល Dani Alves ក៏​នៅ​ទីនោះ​ដែរ និង​បាន​លើក​ក្មេងប្រុស​ម្នាក់​បង្ហាញ​ពី​ក្តី​ស្រលាញ់ ខណៈ​ក្មេងប្រុស​ពីរ​នាក់​ទៀត​ ទៅ​ថតរូប​ទុកជា​អនុស្សាវរីយ៍​ជាមួយ​កីឡាករ​ផ្សេងទៀត ជាពិសេស​និមិត្តរូប​របស់​ពួកគេ​គឺ Messi, Suarez និង Neymar​។

W13

​Gerard Pique, Luis Suarez និង Messi ក៏​បាន​ផ្តល់​ហត្ថលេខា​ដល់​ពួកគេ​ផង​ដែរ​។ ​ក្រោយ​មក​ទៀត​ក្មេង​ប្រុស​ទាំងនោះ​ក៏​ត្រូវ​បាន​យកចេញ ខណៈ Barcelona បន្ត​ហ្វឹកហាត់​ត្រៀម​ជួប Arsenal យប់​នេះ​ជើង​ទី 2 UEFA Champions League វគ្គ 16ក្រុម​ចុងក្រោយ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ