Atletico Madrid ឡើង​វគ្គ 8 ក្រុម​ចុងក្រោយ​ ខណៈ Manchester City ស្មើ​ក្នុង​ផ្ទះ​តែ​គ្រប់​គ្រាន់​បន្ត​ដំណើរ UEFA Champions League

252

បាល់ទាត់៖ ​ក្រុម​អេ​ស្ប៉ា​ញ Atletico Madrid អបអរសាទរ​ដូច​ឈ្នះ​ពានក្រោយ​ឡើង​វគ្គ 8 ក្រុម​ចុងក្រោយ UEFA Champions League តាមរយៈ​ជ័យជំនះ​ទាំង​ព្រលឹង​ចុង​សក់​លើ​ភ្ញៀវ​ហូ​ឡង់ PSV Eindhoven យប់​ម៉ិ​ញ​នេះ​។
W14
​​បន្ទាប់ពី​ស្មើ 0-0 នៅផ្ទះ​ហូ​ឡង់​របស់ PSV កាលពី​ពីរ​សប្ដាហ៍​មុនមកដល់​ផ្ទះ​អេ​ស្ប៉ា​ញ​កីឡដ្ឋាន Vicente Calderon ក្រុម​ទាំងពីរ​នៅតែ​មិនអាច​ធ្វើ​អ្វី​គ្នា​បាន រហូត​បញ្ចប់​លទ្ធផល 0-0 ទៀត​។ គ្រាប់​ស៊ុត​បញ្ចូល​ទី​រក​មួយ​គ្មានទាំងពីរ​ជើង​ហើយ ថែម​ម៉ោង 15 នាទី​ពីរ​ដង​ទៀត​នៅតែ​គ្មានក៏​អូស​បន្លាយ​ដល់​វគ្គ 11ម៉ែត្រ​កាត់សេចក្តី​។ ​បាល់ 11 ម៉ែត្រ​កាត់សេចក្តី​នេះ បែរជា​ក្រុម​ទាំងពីរ​ស៊ុត​បញ្ចូល​ទី​គ្នា​ឥត​ល្ហែ​មិន​ព្រម​ភ្លាត់ រហូតដល់​គ្រាប់​ទី 8 រៀងខ្លួនពោល​គឺ Atletico Madrid ស៊ុត​ចូល​ទាំង 8 គ្រាប់ និងចុងក្រោយ​ដោយ Juanfran​។

W16
តែ​ក្រុម​ភ្ញៀវ​ក៏​ស៊ុត​ចូល​ច្រើន​ដែរ តែ​គ្រាប់​ចុងក្រោយ​ទី 8 កីឡាករ Luciano Narsingh ស៊ុត​មិន​ចូល​ដោយ​បុក​នឹង​រ​បាទី​។ ចប់​ការប្រកួត Atletico Madrid ឈ្នះ​ដោយ​បាល់ 11 ម៉ែត្រ​កាត់សេចក្តី 8-7 ឡើង​វគ្គ 8 ក្រុម​ចុងក្រោយ Champions League បី​រដូវ​កាល​ជាប់​គ្នា ខណៈ​ដែល​រដូវ​កាល​មុន​នៅ​វគ្គ​នេះ​ក៏​ស៊ុត 11ម៉ែត្រ​ដែរ ឈ្នះ Bayer Leverkusen​។​

W18
​​ងាក​ទៅ​មើល​មួយគូ​ទៀត ក៏​ស្ងាត់​ដែរ​ដោយ​បញ្ចប់​លទ្ធផល 0-0 ដូចគ្នា​នៅ​ទឹកដី Etihad Stadium របស់ Manchester City នៅពេល​ស្វាគមន៍​ក្រុម​ភ្ញៀវ​អ៊ុយ​ក្រែ​ន Dynamo Kiev​។ តែ​មិន​ដូច​គូ​មុន​ទេ Manchester City បាន​យកឈ្នះ​ជើង​ទីមួយ​ទឹកដី​អ៊ុយ​ក្រែ​ន 3-1 រួច​ទៅ​ហើយមានន័យថា​ឈាន​ចូល​វគ្គ 8 ក្រុម​ចុងក្រោយ​ជា​លើកដំបូង សំរាប់​ក្រុម​អ្នក​មាននៅ​អង់គ្លេស​មួយ​នេះ​។

W17
យ៉ាងណាក៏ដោយ ទន្ទឹម​នឹង​ជ័យជំនះ​ឡើង​ទៅ​វគ្គ​បន្ត Manchester City ក៏​រង​របួស​ដែរ​ក្រោយ​លេង​បានតែ​ប្រាំ​នាទី ខណៈ​ដែល Nicolas Otamendi របួស​តាម​ក្រោយ​ដែរ​។ ​​រំលឹក​ថា​ពី​រដូវ​កាល​ជាប់​គ្នា​មក​ហើយ Manchester City តែងតែ​ធ្លាក់​ត្រឹម​វគ្គ 16ក្រុម​ចុង​ក្រោយនេះ ពោល​គឺតែងតែ​ធ្លាក់​ក្រោម​ថ្វី​ជើង Barcelona៕
​អត្ថបទ​៖​នាង សុភា​វុ​ធ