ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់​ ​ដកហូត​ម៉ា​ទឹកកក​០៦​កញ្ចប់

368

ភ្នំពេញ ​៖ ​​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​​ជនសង្ស័យ​ម្នាក់​ ​​​ពីបទ​ជួញដូរ​គ្រឿង​ញៀន​ កាលពី​វេលា​ម៉ោង​០៩១០​នាទី​ថៃ្ង​ទី ១​៥ ខែមីនា ​ឆ្នាំ​ ២០១៦ ​​នៅ​ត្រង់​ចំណុច​បន្ទប់ទឹក​ផ្សារ​សូរិយា​ម៉​ល​ ផ្លូវ​លេខ​១៧២​ ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខ​ណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ។

នគរបាល​ខណ្ឌដូនពេញ​ បាន​ឲ្យ​ដឹងថា ​ការ​ឃាត់ខ្លួន​ជន ​សង្ស័យ​ម្នាក់​ឈ្មោះ​ ប៊ី សុខា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ​ជនជាតិ​ខែ្មរ ​មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​ត្រូវ​បាន​ឃាត់ខ្លួន​ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​​ ម៉ា​ទឹកកក​ចំនួន​០៦​កញ្ចប់។

មន្ត្រី​នគរបាល​ បាន​ឲ្យ​ដឹង​ទៀត​ថា​ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​បាន​ទទួល​ព័ត៌មាន​សម្ងាត់​ថា​ មាន​ជនសង្ស័យ​ម្នាក់​កំពុង​ជួញដូរ​នៅ​ចំណុច​កើតហេតុ​នោះ ​ក៏​កម្លាំង​ឃើញ​ជាក់ស្តែង​ក៏​ឃាត់​ជនសង្ស័យ​រូបនោះ​ ព្រមទាំង​ដកហូត​វត្ថុតាង​ថ្នាំញៀន​ចំនួន​០៦​កញ្ចប់​ ​កសាង​សំណុំរឿង​​បញ្ជូន​ទៅ​សាលា​ ដំបូង​រាជធានី​ភ្នំពេញ  ​ចាត់ការ​តាម​នីតិ​វិធី​នៃ​ច្បាប់​៕