រូបថត​បង្ហាញ​ពី​សកម្មភាព ក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​សម្លាប់​មនុស្ស ២២​នាក់​នៅ​ទីក្រុង​មៃ​ឌូ​ហ្គូ​រី​

241

នីហ្សេរីយ៉ា៖ ​មន្ត្រី​នាំពាក្យ​យោធា​ម្នាក់​បាន​និយាយ​ថា រូបថត​ជា​សន្លឹកកាលពី​ថ្ងៃពុធ​ម្សិលមិញ បាន​បង្ហាញពីក្រុម​អ្នកសង្គ្រោះ​បន្ទាន់កំពុងសែង​សាកសពចេញ ក្រោយជន​បំផ្ទុះគ្រាប់បែក​ស្ត្រី​ ២នាក់ បាន​សម្លាប់​មនុស្ស​ ២២នាក់​នៅ​ខាងក្រៅ​វិហារ​សាសនា​អ៊ីស្លាមមួយ ភាគ​ខាងជើង​ទីក្រុង​មៃ​ឌូ​ហ្គូ​រីរបស់ប្រទេសនី​ហ្សេ​រី​យ៉ា ដែល​ជាចំនុច​កណ្ដាលនៃការបះបោរ​រយៈពេល​ ៧ឆ្នាំ ដោយក្រុម​សកម្មប្រយុទ្ធអ៊ីស្លាម​ជ្រុលនិយមបូ​កូ​ហា​រ៉ា​ម។​
T4
​​ការវាយប្រហារដែលបាន​បណ្ដាល​ឲ្យ​មនុស្ស​ ១៨នាក់រង​របួស​​នេះ បាន​កើតឡើង​អំឡុងពិធីបួងសួងពេលព្រឹក​ក្នុងភូមិអាំ​ម៉ា​រ៉ា​រីស្ថិតនៅ​ចំងាយ ៦គីឡូម៉ែត្រពីកណ្ដាលទីក្រុងនៃ​រដ្ឋប័​រ​ណូដែល​មានប្រជាជន​ច្រើន​ជាង​​គេ និង​ផលិតអគ្គិសនី​ធំជាង​គេ​បំផុតរបស់ប្រទេស​អាហ្វ្រិក។ ​នេះ​ជាលើកដំបូងហើយ​ដែល​មាន​ការវាយប្រហារបែបនេះ​ កើតឡើង​ក្នុងភាគ​ខាងជើង​ប្រទេសចាប់តាំងពី​ដើមខែកុម្ភៈ​មក,​ នៅពេលជន​បំផ្ទុះ​គ្រាប់បែក ២នាក់ជា​ស្ត្រី​បាន​បំផ្ទុះ​ខ្លួនឯង នៅ​ជំរុំជនភៀសខ្លួនក្នុងទីក្រុងឌី​គ​វ៉ាស្ថិតនៅ​ចំងាយ 85គីឡូ​ម៉ែត្រពី​ទីក្រុង​មៃ​ឌូ​ហ្គូ​រី។

​​មិន​មានការ​អះអាងទទួលខុសត្រូវភ្លាមៗ​ទេ សម្រាប់​ការវាយប្រហារដែលកើតឡើងជាលើក​ដំបូងក្នុងទីក្រុងមៃ​ឌូ​ហ្គូ​រី ចាប់តាំងពីមនុស្ស ៦៥នាក់​បាន​ស្លាប់ក្នុង​ខែមករា​កន្លងមក​។ ប៉ុន្តែទំនង​ជាស្នាដៃរបស់ក្រុមបូ​កូហា​រ៉ា​មក្នុង​យុទ្ធនា​ការណ៍របស់​ខ្លួន ដើម្បីបណ្ដេញពួក​រដ្ឋ​អ៊ីស្លាម​ចេញពីតំបន់នេះ៕

អត្ថបទ៖ សុខ​មាន