គ្រូបង្វឹក Spurs មិន​អស់​សង្ឃឹម​ទោះ​បី​ចាញ់​នៅផ្ទះ Dortmund 3-0 ក៏ដោយ​

359

បាល់ទាត់៖ ​ថ្វីបើ​ចាញ់​នៅផ្ទះ​អាល្លឺម៉ង់ Borussia Dortmund សប្ដាហ៍​មុន 3-0 គ្រូបង្វឹក Tottenham Hotspur លោក Mauricio Pochettino នៅ​តែ​មាន​សង្ឃឹម​វាយបក​វិញ​ជើង​ទី2 នេះ​។
T23
​​បរាជ័យ 3-0 នៅ​អាល្លឺម៉ង់​សប្ដាហ៍​មុន គឺជា​បរាជ័យ​ធ្ងន់​បំផុត​សំរាប់ Spurs រដូវ​កាល​នេះ​ដែល​កំពុង​ឈរលេខ 2 នៅ Premier League ដេញ​ពីក្រោយ​ក្រុម​កំពូល​តារាង Leicester City 5 ពិន្ទុ​នោះ​។ ក្នុង​សន្និសីទសារព័ត៌​មាន​ម្សិល​ម៉ិ​ញ គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូប​នេះ បាន​ច្រានចោល​ការ​លើក​ឡើង​របស់​អ្នកសារព័ត៌មាន​ដែលថា មានតែ​ក្រុម​ពីរ​ប៉ុណ្ណោះ​នៅ​ពេល​នេះ​ដែល​អាច​ឈ្នះ​ជើងឯក Premier League រដូវ​កាល​នេះ​ដោយ​ឆ្លើយតប​វិញ ថា Manchester City និង Arsenal នៅតែ​ជា​គូប្រជែង​ផ្សេង​ទៀត​។ ចុង​សប្ដាហ៍​កន្លងទៅ Spurs បាន​យកឈ្នះ​ម្ចាស់ផ្ទះ Aston Villa 2-0 បន្ត​ដេញ​តាម Leicester City 5 ពិន្ទុ​។

T25
​​និយាយ​ពី​ការប្រកួត​ក្របខណ្ឌ​អឺរ៉ុប​ឯណេះ​វិញ ជា​អ្វី​ដែល Spurs ត្រូវ​ប្រឈម​ពោល​គឺ 3 គ្រាប់​មិន​មែន​ជារឿង​ងាយ​ឡើយ​នៅពេល​ជួប​ក្រុម​ជើងឯក​រង​អាល្លឺម៉ង់ Borussia Dortmund ដែល​កំពុង​មាន​ទំរង់​លេង​ល្អ​នោះ​។ ​រំលឹក​ពី​ការប្រកួត​ជើង​ទី1 នោះ បី​គ្រាប់​ដែល Dortmund ឈ្នះ​រកបាន​ដោយ Pierre-Emerick Aubameyang និង Marco Reus ពីរ​គ្រាប់​ម្នាក់ឯង​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ