ជនសង្ស័យ​ប្រុស​ស្រី ០​៤ ​នាក់ ​ត្រូវ​កម្លាំង​នគរបាល​​​ ​មាន​ការសង្ស័យ​ធ្វើការ​ឆែកឆេរ​ខ្លួន​ឃើញ​គ្រឿងញៀន​៦​កញ្ចប់​តូច​

193

ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​៧​មករា ​កំពុង​ល្បាត​តាមផ្លូវ​ក្នុង​មូលដ្ឋាន​ដោយមាន​កា​សង្ស័យ​ក៏​ធ្វើការ​ឆែកឆេរ​ខ្លួន​ឃើញ​គ្រឿងញៀន​៥​កញ្ចប់​តូច​។ ហេតុការណ៍​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​សាលារៀន​បាក់​ទូក ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៦៩​ ស្ថិត​ក្នុង​សង្កា​ត​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

ជនសង្ស័យ ឈ្មោះ នល កុសល់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់នៅ​និង​មុខរបរ​ស្នាក់នៅ​មិន​ពិត​ប្រា​ដក​។ ​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ កម្លាំង​សមត្ថកិច្ច​កំពុង​ល្បាត​នៅ​តាម​ផ្លូវ​ក្នុង​មូលដ្ឋាន ​របស់​ខ្លួន​ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ​ម្នាក់​ខាងលើ​កំពុង​ជិះ​ម៉ូតូ​ម្នាក់​មួយ​គ្រឿង​១​ម៉ាក​ហុងដា​c125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​១O-២២៥៧ ខណៈ​មកដល់​ចំណុច​សាលារៀន​បាក់​ទូក ជនសង្ស័យ​ហាក់ដូចជា​មានការ​ភ័យ ហើយ​បម្រុង​ជិះ​គេចខ្លួន​ធ្វើ​ឲ្យ​សមត្ថកិច្ច​មានការ​សង្ស័យ​ក៏បាន​នាំគ្នា​ដេញ​តាម​ពីក្រោយ​ហើយក៏​បាន​ហៅ​ជនសង្ស័យ​ឱ្យ​ឈប់​នៅតែ​មិន​ឈប់​ទៀត​ក្រោយមក​កម្លាំង​សមត្ថកិច្ច​ក៏បាន​ស្ទាក់​ចាប់បាន​រួច​ធ្វើការ​ឆែកឆេរ​ខ្លួន​ទើប​រក​ឃើញ​គ្រឿងញៀន​៥​កញ្ចប់​តូច​។

ក្រោយពី​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ ក៏បាន​ឈាន​ទៅដល់​ការ​ឆែកឆេ​ផ្ទះ​នៅ​ម្ដុំ​ផ្លូវ​រ​ទះ​ភ្លើង ចំណុច​ខាង​សួន​ក្ដាន់​២ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។

ក្រោយពេល​ឆែកឆេរ​កម្លាំង​នគរបាល​ បាន​រក​ឃើញ​រួម​ប្រដាប់​ជក់​ចំនួន សារធាតុ​ញៀន​១​កញ្ចប់​និង​ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​២​ដើម​រួម​ទាំង​ឃាត់​មនុស្ស​ប្រុស​ស្រី​៣​នាក់​ផង​ដែរ។​

ជនសង្ស័យ​ទី​១ ឈ្មោះ សុខ ផា​រ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​។​ជនសង្ស័យ​ទី​២ ឈ្មោះ ឌឹ​ម ស្រី​ទូច អាយុ​១៨​ឆ្នាំ ភេទ​ស្រី​។ ​ជនសង្ស័យ​ទី​៣ ឈ្មោះ ហូ​ម អាន អាយុ​៥១​ឆ្នាំ ជា​ម្ដាយ​របស់​ជនសង្ស័យ សុខ ផា​រ៉ា និង​ស្នាក់នៅ​ជាមួយគ្នា​នៅផ្ទះ​ម្ដុំ​ផ្លូវ​រទេះ​ភ្លើង ចំណុច​ខាង​សួន​ក្ដាន់​២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

សូម​បញ្ជាក់​ផង​ដែរ​ ទីតាំង​ផ្លូវ​រ៉ា​រទេះ​ភ្លើង​នេះ​សមត្ថកិច្ច​ចុះ​បង្ក្រាប​ជាច្រើនលើក​ច្រើន​សារ​មក​ហើយ​តែ​នៅតែ​ឃើញ​មាន​លក់​យ៉ាង​គគ្រឹក​គ្រេង​ជាង​មុន ប្រៀប​បាន​ដូច​ផ្សារ​ត្រី​អញ្ចឹង​។ ​ដូច្នេះហើយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ បាន​សូម​សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​ត្រួតពិនិត្យ​ទៅលើ​តំបន់​១​នេះ​ផង​។​

បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​