ក្រសួង​ធនធានទឹក​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅពេល​មេឃ​រក​កលភ្លៀង​

484

ភ្នំពេញ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ នេះ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ ប្រាប់​ដល់​ប្រជា​ប្រជាពលរដ្ឋ​ប្រុង​ប្រ​យ​ត្ន​ចំពោះ​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅពេល​មេឃ​រកកលភ្លៀង​។​

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ នេះ បាន​អោយដឹង​ថា បន្ទាប់ពី​បាន​ធ្វើ​ការតាមដាន និង​ព្យាករណ៍​លើ​អាកាសធាតុ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បាន​បង្ហាញថា ចាប់ពី​ថ្ងៃទី​១៧២៥ មីនា ឆ្នាំ ២០១៦ នេះ កម្រិត​សីត​ណ្ហ​ភាព អតិបរមា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​បន្ត​កើន​ឡើ​។​

សេចក្តី​ជូនដំណឹង​បន្តថា តំបន់​វាលទំនាប និង​តំបន់​ខ្ពង់រាប មាន​សីតុណ្ហភាព​អតិបរិមា មាន ពី​៣៨ ទៅ ៤០​អង្សា​សេ និង​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព អតិបរមា មាន​ពី​៣៥ ៣៧ អង្សា​សេ ព្រមទាំង​អាច​មាន​ភ្លៀង​កក់ខែ​តិចតួច​។​

សេចក្តី​ជូនដំណឹង​ដដែល​បាន​ប្រកាស​អោយ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន ចំពោះ​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅពេល​មេឃ​រកកលភ្លៀង​៕

photo_2016-01-27_13-10-445