ក្រិក​ចាប់ផ្ដើមបញ្ជូន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ចេញពី​កោះ​ឡេ​ស្បូ​ស ខណៈ​កិច្ច​ព្រមព្រៀង​របស់​សហភាព​អឺរ៉ុប​ចូល​ជា​ធរមាន​

384

ក្រិក៖ ​អាជ្ញាធរក្រិ​កលើ​កោះឡេ​ស្បូ​ស​បាន​ចាប់ផ្ដើមនីតិវិធី ការ​និរទេសកាលពីថ្ងៃចន្ទម្សិលមិញ ​សម្រាប់​ជន​អន្តោ​ប្រវេសន៍ដែល​បាន​ចូលក្នុង​ទឹកដីក្រិ​ក ដោយ​ខុសច្បាប់ពីប្រទេសជិតខាង​ទួរគី បន្ទាប់ពីកិច្ចព្រមព្រៀង​ធ្វើ​ឡើង​​ដោយមេដឹកនាំសហភាពអឺរ៉ុប និងទីក្រុង​អង់កា​រ៉ា ដើម្បីបញ្ឈប់​លំហូរ​ចូល​នៃ​ជនអន្តោប្រវេសន៍ទៅកាន់​អឺរ៉ុបបាន​ចូលជា​ធរមាន​។
T3
​​កាលពី​ល្ងាច​ថ្ងៃ​ចន្ទម្សិលមិញ​នេះក្រុម​ជន​អន្តោប្រវេសន៍ដំបូង​មាន​គ្នា ១៥០​នាក់មកពី​ប្រទេសប៉ា​គី​ស្ថាន ​និងបង់​ក្លា​ដេ​សត្រូវ​បានបញ្ជូនដោយ​ដៃ​ជាប់​ខ្នោះ និង​ក្រោម​ការហែហម​ដោយនគរបាល​ ពីមជ្ឈមណ្ឌលចុះឈ្មោះ​ជន​អន្តោប្រវេសន៍​របស់​កោះ ទៅកាន់នាវា​ចម្លងដឹក​អ្នកដំណើរ​មួយ​គ្រឿង ដែលនឹង​នាំ​ពួកគេទៅកាន់​ដែនដី​គោក​នៅ​ព្រឹកព្រលឹម​ថ្ងៃ​អង្គារ​នេះ​។​ ​មន្ត្រី​នាំពាក្យ​នគរបាលមួយ​រូប​និយាយ​ថា ជនអន្តោប្រវេសន៍​ត្រូវ​បាន​ឃុំខ្លួនបានមក​ដល់កោះ​ឡេ​ស្បូ​សកាលពី​ថ្ងៃអាទិត្យទី​២០​មីនា និង​ត្រូវ​បានបញ្ជូនទៅកាន់ការិយាល័យអន្តោប្រវេសន៍ក្នុង​ទីក្រុង​អា​តែ​ន។ ​គួរ​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួនចំនួន​ ៥ម៉ឺន​នាក់ត្រូវ​បាន​ជាប់​គាំង​ក្នុង​ទឹកដី​ប្រទេសក្រិ​ក៕
អត្ថបទ៖ សុខ​មាន