ឯក​ឧត្តម​ ហ៊ុន​ ម៉ាណែត​បង្ហា​ញភាព​ខ្លាំង​រប​ស់CPPដល់​សកម្ម​ជន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ ខេត្ត​កំពង់​ចាម

334

កំពង់ចាម៖ ឯកឧត្តម​ ហ៊ុន ​ម៉ាណែត ​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​ទទួល​ស្គាល់​ សកម្ម​ជន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ ស្រុក​កោះ​សូទិន​ ខេត្ត​កំព​ង់ចាម​ នា​ថ្ងៃ​ទី២០​ ខែ​មីនា​ ឆ្នាំ​២០១៦​ ថា​ «ជា​មោទនភាព​របស់​យុវជន​ដែល​ជា​សកម្ម​ជន​ យុវជន​គណបក្ស​ប្រជាជន​កម្ពុ​ជា ដែល​បាន​ទទួល​នូវ​ការ​ទុក​ចិត្ត​ពី​គណបក្ស​ធំជាង​គេ ​ចាស់​ទុំជាង​គេ ​មាន​ស្នាដៃ​ច្រើនជាង​គេ ​វា​ជាភាព​ជោគ​ជ័យ​ និង​មោទនភាព​រប​ស់យើង​។


ឯកឧត្តម​ ហ៊ុន ​ម៉ាណែត បន្តថា ​មក​ដល់​ពេលនេះ​យើង​មាន​សុខ​សន្តិភា​ព គឺ​ដោយ​សារគោលន​យោបាយ ​ឈ្នះ ​ឈ្នះ ​របស់​សម្តេចតេជោ ​យើងបា​នបង្រួប​បង្រួម​គ្នា​ ជោគ​ជ័យ​របស់​យុវ​ជន​យើង​ គឺអាស្រ័យ​សកម្មភាព​យុវជន​នៅ​មូល​ដ្ឋាន​ ដែល​បង​ប្អូនមាន​ឆន្ទៈ​ចូល​រួម​ធ្វើសកម្មភាព​ជួយ​ដល់​គណបក្ស ​និង​ប្រជាជន ​ដែល​ជា​ការផ្តល់​ឱកាស​ពីគណៈ​កម្មាការ​បក្ស​ស្រុក​-ឃុំ​»។
ឯកឧត្តម​ បាន​បង្ហាញឆ​ន្ទៈយ៉ាងមោះ​មុត​ក្នុង​ការ​ចូល​រួមសកម្មភាព​លើ​កស្ទួយវប្បធម៌​ជាតិ​នៅសហរដ្ឋអាមេរិក​ ក្នុង​នាម​ជាខ្មែរ​បើទោះ ​និង​បាន​ស្នើ​ឱ្យគណបក្ស​ប្រឆាំង​ ចូល​រួម​សកម្មភាព​លើក​ស្ទួយវប្បធម៌​ជាតិ​ និង​រួប​រួ​មគ្នា​ក្នុង​នាម​ជា​ខ្មែ​រ។
តាម​របាយ​ការណ៍​ប្រធានគណៈ​កម្មាធិការ​គណ​បក្ស​ស្រុកកោះ​សូទិន​ បាន​ឱ្យ​ដឹង​ថា​ ក្រុម​សកម្ម​យុវ​ជនគណបក្ស​ប្រជាជនមា​នចំ​នួន​ ៣៥៤នា​ក់ ​ស្រី១០៥​នាក់​ បាន​ធ្វើស​កម្មភាព​នៅក្នុ​ងមូលដ្ឋាន​ដូច​ជាការងារ​មនុ​ស្សធម៌ ​ការ​ចុះ​ជួបប្រជាពល​រដ្ឋ​ កម្មវិ​ធីបណ្តុះ​បណ្តាល​ និង​សកម្មភាព​ផ្សេងៗ​ជា​ច្រើន​ទៀត​៕

manet1

manet2