ACU៖ខ្សែអាត់​សំឡេង​ កឹម​ សុខា ​និយាយ​ជាមួយ​ស្រី​ស្នេហ៍ មិនទាន់​រក​ឃើញថា ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើពុករលួយ​ទេ

640

ភ្នំពេញ ​៖ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឯកឧត្តម ទេសរដ្ឋមន្ត្រី​ ឱម យិនទៀង បាន​ទទួល​ស្គា​ល់​ពី ​ខ្សែអាត់​សំលេង​ជាង​៣៧​ក្លឹប​ ដែល​គេ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ ​Facebook ថា​ជា​សំលេង​របស់​ឯកឧត្តម កឹម សុខា និយាយ​ឆ្លងឆ្លើយ​តាម​ទូរស័ព្ទ​ជាមួយ​ស្រី​កំណាន់​មែន​ តែ​ករណី​នោះ​មិន​ទាន់​ដឹង​ច្បាស់​ថា​ តើ​ករណីនេះ​ជាប់​ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើពុករលួយ​ ឬ​មិន​ពុករលួយ​នោះទេ​ ខណៈ​មាន​អាត់​សម្លេង​បញ្ជាក់ថា ​ឯកឧត្តម គឺ​ម សុខា បាន​ផ្តល់​លុយ​៤០០០​ដុ​លា្លរ​ និង​មាន​ទិញ​ផ្ទះ​ឲ្យ​ស្រី​ស្នេហ៍​ចំនួន​២​កន្លែង​។

នៅក្នុង​ជំនួប​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃទី​២២ ខែមីនា​នេះ នៅ​ស្នាក់​ការ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ​ថ្លែងថា ​តាមច្បាប់​ ការមិន​ប្រកែក​ និង​ការមិន​ដាក់​ពាក្យ​បណ្តឹង​របស់ ​ឯកឧត្តម កឹម សុខា ​ គឺ​មានន័យថា ​គាត់​ទទួលស្គាល់​ខ្សែអាត់​សម្លេង​ថា ​ជា​របស់​គាត់ ​ជាង​នេះទៀត​ ឯកឧត្តម គឹម សុខា ខ្លួន​គាត់​ក៏​និយាយ​បោះត្រា​រួចហើយ​ទៅកាន់​ប្រជាពលរដ្ឋ​រួចហើយ​ថា ​គោលការណ៍​៣​មិន ​មិន​ឆ្លើយ​ មិន​ឆ្លង​ នោះ​បន្ត​ធ្វើគរ​ មានន័យថា​ គាត់​ទទួលស្គាល់​ខ្សែ​នោះ​ថា​ ជា​របស់​គាត់​។

ឯកឧត្តម ឱម យិនទៀង​ បន្តថា ​ការ​ទទួលស្គាល់​ខ្សែ​សំអាត​នោះ វា​ជា​តម្រុយ​ភស្តុតាង​មួយ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ​ហើយ​ថា ​មកដល់​ពេល​បើ​ទោះ​ឯកឧត្តម ​កឹម សុខា​ចង់ទៅ​ប្តឹង​ជំទាស់ ដើម្បី​ប្រកែក​វិញ​ក៏​វា​មិនអាច​ទៅរួច​ដែរ​។

ដោយឡែក​ក្នុងករណី​ដែល​បណ្តា​ក្រុមយុវជន ​និង​និស្សិត ដាក់ពាក្យ​បណ្តឹង​បី​ចំណុច​ប្តឹង​ឯកឧត្តម កឹម ​សុខា ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើពុករលួយ ទាក់ទង​នឹង​ការទិញ​ផ្ទះ​ពីរ​កន្លែង​ និង​ផ្តល់​លុយ​៤០០០​ដុល្លា​រ​ ទៅ​ឲ្យ​ស្រី​កំណាន់​នោះ​ នៅពេលនេះ ឯកឧត្តម ឱម យិនទៀង បញ្ជាក់ថា​ ប្រសិនបើ​ក្រុម​យុវជន និង​សិស្ស​និស្សិត​នៅតែ​ទទូច​បន្ត​ប្តឹង​នោះ ឯកឧត្តម ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ នឹង​ស្នើសុំ​ឲ្យ​មាន​ការ​បើក​ឯកសារ​ប្រកាស​ទ្រព្យ​សម្បត្តិ ​និង​បំណុល​របស់​ឯកឧត្តម កឹម សុខា ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ថា ​តើ​កំណើន​លុយ​នោះ​មាន​ភាព​ប្រក្រតី ឬ​មិន​ប្រក្រតី​ឬទេ​។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ថា សម្រាប់​បញ្ហា​នេះ នាយកដ្ឋាន​កោសល្យវិច័យ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ នឹង​ប្រើ​រយៈពេល​មួយថ្ងៃ ថ្ងៃស្អែក​ទី​២៣​ ខែមីនា ដើម្បី​ស៊ើបអង្កេត​ ខ្សែអាត់​សំឡេង ដើម្បី​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

តំណាង​ក្រុមយុវជន​ និង​និស្សិត បាន​ថ្លែងថា ​បើ​ទោះ​លោក​មាន​តេះដៀល​ច្រើន​ពី​បណ្តា​អ្នក​ដែល​មាន​និន្នាការ​បក្សនយោបាយ​ក៏ដោយ ​ក៏​ក្រុម​យុវជន​ និង​និស្សិត នៅតែ​ប្រឹង​បន្តថា​ ឈ្មុសឈ្មុល ហើយ​ថា​ នឹងធ្វើ​យុទ្ធនាការ​ក្តៅ​មួយ​ដើម្បី​ឲ្យ​ឯកឧត្តម កឹម សុខា ពី​រឿងអាស្រូវ​ស្រី​កំណាន់​ឲ្យ​ខាងតែបាន​។

សូម​ជំរាប​ថា ​Facebook «​រឿង​ពិត CNRP»​ រហូតដល់​ពេលនេះ​បាន​បង្ហោះ​សារ​សំឡេង​ឆ្លងឆ្លើយ រហូត​ដល់​វគ្គ​ទី​៣៤ ក្នុង​នោះ​មាន​សំឡេង​មួយ​ ដែល​ធ្វើ​ឱ្យ​គេ​សង្ស័យថា ​លោក កឹម សុខា ​យកលុយ​៤០០០​ដុល្លារ ដែល​ប្រមូល​បាន​ពី​អាមេរិក​ ឲ្យ​ទៅ​ស្រី​ស្នេហ៍​ឈ្មោះ ​ពៅ​ បើកហាង​រកស៊ី​៕