អង្គការ​សហប្រជាជាតិ​​ប្ដេជ្ញា​ស្វែង​រក​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​ឲ្យ​កាន់​តែ​ច្រើន​ជាង​​មុន សម្រាប់​ជួយ​ដល់​ប្រទេស​លីបង់​

269

លីបង់៖ ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន ​គី​ម៉ូន បាន​និយាយ​អំឡុង​ដំណើរ​ទស្សនកិច្ច​មកកាន់​ប្រទេសលី​បង់ កាលពី​ម្សិលមិញ​ថា​អង្គការ​សហប្រជាជាតិ កំពុងធ្វើការសំដៅការពង្រីក​ជំនួយសេដ្ឋកិច្ច​អន្តរជាតិ​សម្រាប់​ប្រទេស​លី​បង់​។
F7
​​លោក បាន គី​ម៉ូន បាន​ធ្វើ​សេចក្ដី​ថ្លែង​ការ​នៅសន្និសីទ​សារព័ត៌មាន​មួយ ​បន្ទាប់ពីជួប​ប្រជុំជាមួយតំណាងរាស្ត្រ​សភាប្រទេសលី​បង់ លោក ណា​ប៊ី ប៊​រី ​ដើម្បីពិភាក្សាស្ថានភាពនយោបាយក្នុង​ប្រទេស​លី​បង់ ជាមួយ​ប្រធានក្រុម​ធនាគារពិភពលោក លោក ជី​ម យ៉ុង គីម និងលោក អា​ម៉ាត់ មហា​ម៉េ​តអា​លី អាល់ម៉ា​ដា​នី ប្រធានធនាគារ​អភិវឌ្ឍន៍អ៊ីស្លាម។​ លោក បាន គី​ម៉ូ​ន បាន​កោតសរសើរភាព​សប្បុរសធម៌របស់ប្រជាជន និងរដ្ឋាភិបាលលី​បង់​បង្ហាញការ​ជួយគាំទ្រ​ដល់ជនភៀសខ្លួនស៊ី​រីដោយនិយាយ​ថា អង្គការសហប្រជាជាតិកំពុងព្យាយាមជំរុញ សម្រាប់ជំនួយ​សេដ្ឋកិច្ចអន្តរជាតិឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​ពីសហគមន៍អន្តរជាតិ ដើម្បីលុបបំបាត់​ភាព​ក្រីក្រ,​ ពង្រឹងសន្តិសុខ និង​ស្ថេរ​ភាពក្នុង​ប្រទេស។

​លោក គីម ប្រធានធនាគារពិភពលោកបាន​និយាយ​ថា កម្មវិធីដើម្បីផ្ដល់​មូលនិធិវិស័យ​ហេដ្ឋារចនាសម្ព័ន្ធរបស់​ប្រទេសលី​បង់ ត្រូវ​បានគ្រោងរួចរាល់​ហើយ​។ ហើយ​ថា​ក្រុម​ធនាគារពិភពលោក កំពុង​សម្លឹង​មើលកិច្ច​សហប្រតិបត្តិការ​ជាមួយរដ្ឋាភិបាលលី​បង់ប្រកបដោយ​ប្រសិទ្ធភាព៕

អត្ថបទ៖ សុខ​មាន