កាប់​ចាក់​មិន​ញញើត​ដៃ​ ឈាម​ស្រោច​ខ្លួន​ ដោយ​សារតែ​ទំនាស់​សម្ដី​បន្តិចបន្តូច ​ក្នុង​វង់​ផឹកស៊ី

286

ព្រះសីហនុ ​៖ យុវជនម្នាក់ ​ត្រូវ​គូទំនាស់​ ដែល​ផឹកស៊ី​ជាមួយគ្នា ​ទាញ​កាំបិត​កាប់​ មិន​ញញើត ​ដៃ​ ខណៈ​ពេល​មាន​ទំនាស់​ពាក្យ​សម្តី​បន្តិចបន្តួច​ប៉ុណ្ណោះ ​បណ្ដោយ​ឲ្យ​ឈាម​ជោគ​ខ្លួន​ សន្លប់​ស្ដូកស្ដឹង​នៅ​នឹងកន្លែង​តែម្តង ។

ហេតុការណ៍នេះ ​​បាន​កើតឡើង​នៅ​ចំណុច​ជិត​រោង​ច​ក្រញូវ​ស្តារ ​ភូមិ​១​សង្កា​ត​លេខ​១ ខេត្ត​ព្រះសីហនុ ​កាល ថ្ងៃទី ​២៤ មីនា ២០១៦​។

ពាក់​ព័ន្ធករណី​ខាងលើនេះ​ បើតាម​សាក្សី​ជាច្រើន​ដែល​រស់នៅ​ក្បែរៗ​កន្លែង​កើត​ហេតុ​ បាន​និយាយ​រៀបរាប់ ​ប្រាប់​ឲ្យ​ដឹងថា ​នៅ​មុន​ពេល​កើតហេតុ ​ដំបូង​ឡើយ​គេ​ឃើញ​មាន​បុរស​ពី​៤-៥​នាក់​ បាន​ផឹក ស៊ី​ជាមួយគ្នា​ស្រាប់តែ​ក្រោយមក ​ក៏​មានទំនាស់​បាន​កើត​ឡើង​បណ្តោយ​ឲ្យ​ជនរងគ្រោះ​ត្រូវ​ជន​ដៃដល់ ​កាប់​ដេក​ដួល​ក្នុង​ថ្លុកឈាម​សន្លប់​បាត់​ នៅនឹងកន្លែង​តែម្តង​ ដោយ​គេ​មិនដឹងថា​ ជនដៃដល់​ដែល ​កាប់​ជនរងគ្រោះ​ជា​ នណា​នោះទេ ​ក្នុងចំណោម​អ្នក​ដែល​ផឹកស៊ី​ជាមួយគ្នា ​ ដោយ​គ្រាន់តែ​ដឹង​ថា​ ជន ដៃដល់​នោះ​ជា​កម្មករ​រោងចក្រ​ញ៉ូ​ស្តា​។ ​ភ្លាមៗ​ជនរងគ្រោះ​ត្រូវ​បាន​អ្នកជិតខាង​ ជួយ​សែង​ទៅ​មន្ទីរពេទ្យ ​ដែល​នៅ​ជិត​ផ្ទះជួល ​តែដោយសារ ​របួស ធ្ងន់ធ្ងរ ​ទើប​ទូរស័ព្ទ​ហៅ​រថយន្ត ​សង្គ្រោះ​របស់ មន្ទីរពេទ្យ​សេ​តេ ​ដឹក​យក​ទៅ​សង្គ្រោះ ។

​ជនរងគ្រោះ​ឈ្មោះ សុខ​ខឿន ស្រុកកំណើត​ភូមិ​ស្វាយ​ផ្អែម ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក ​កំពង់ត្រាច​ខេត្តកំពត​ បច្ចុប្បន្ន​ស្នាក់នៅ​តំបន់​កើតហេតុ ​ មានមុខ​រ​បរជា​កម្ម​ករ​រោង (​ចក្រ​ញ៉ូ​ស្តា​) ចំណែក​ជន​ដៃ ជា​កម្មករ​រោង​ច​ក្រញូវ​ស្តារ​ដូចគ្នា​ជួល​ផ្ទះ​ជិតគ្នា​ មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ  ​ដោយ​ក្រោយ​ពេល​បង្ក​រួច​បាន ​រត់គេចខ្លួន ​បាត់​ស្រ​មោល​តែម្តង​។

ជនដៃដល់​បច្ចុប្បន្ន​សម​ត្ថ​កិច្ច​កំពុង​តែ​បន្តធ្វើ​ការស្រាវជ្រាវ​ដើម្បី​ស្វែងរក​ចាប់ខ្លួន​យក​ ផ្តន្ទាទោស​តាម​ផ្លូវ​ច្បាប់​ ៕