អាជ្ញាធរ​ខេតុ្ត​ស្ទឹង​ត្រែង​បង្ក្រាប​គ្រឿង​ញៀន​ទ្រង់​ទ្រាយ​ធំ រឹប​អូស​គ្រឿង​ញៀន​៤គីឡូ​ក្រាម​

519

ស្ទឹង​ត្រែង៖​ អាជ្ញាធរ​ខេត្ត​ស្ទឹង​ត្រែង​ បាន​ឃាត់​ខ្លួនជ​នជា​តិឡា​វម្នា​ក់ ដោយ​រឹប​អូស​គ្រឿង​ញៀនចំ​នួន៤​គីឡូ​ក្រាម​ ដែល​ជន​ល្មើស​រូប​នោះ​ដឹក​ចេញ​ពី​ប្រទេស​ឡាវ​ មក​ខេត្ត​ស្ទឹងត្រែង​តាម​ច្រកព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​។


ជន​ជាតិ​ឡាវ​រូបនោះមា​នឈ្មោះខាំ ​សៃ​ញ៉ាវង្សា​ ភេទប្រុ​ស អាយុ៤​៦ឆ្នាំ ​រស់​នៅភូ​មិចម​ភិត​ ស្រុក​ខាំខេត ​ខេត្ត​ខាំមួ​ន ​ប្រទេស​ឡាវ។​
ជន​សង្ស័យ​រូប​ត្រូវ​បាន​ឃាត់​ខ្លួន​ នៅ​ចំណុច​ត្រពាំង​ក្រៀល​ ស្ថិត​នៅភូ​មិខាំផាន់ ​ក្រុង​ស្ទឹង​ត្រែង នៅវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦។
តាម​ការ​បញ្ជាក់​ពី​ក្រុមស​មត្ថកិច្ច​គ្រឿង​ញៀន​ទាំង​៤គីឡូក្រាម​នោះ​មា​ន​ប្រភេទ​ហេរ៉ូអ៊ី​ចំនួន​៦ដុំ​ ស្មើ២​គីឡូ​ក្រាម ​និង​ប្រភេទ​ម៉ាទឹក​កក​ចំនួន​២​គីឡូក្រាម​ផង​ដែរ​៕