អាពាហ៍ពិពាហ៍​​​ ​ក្រៅច្បាប់​ ​មួយ​បាន​កើត​ឡើង ​ដោយ​ស្ត្រី​ខ្មែរ​ ​ជាមួយ​បុរស​ជនជាតិ​អង់គ្លេស​

1137

កំពង់ធំ​៖ ប្រជាពលរដ្ឋ​ បាន​រិះគន់ថា ​អាពាហ៍ពិពាហ៍​គ្មាន​ច្បាប់​អនុញ្ញាតិ​ មួយ​បានកើត​ឡើង រវាង​នារី​ខ្មែរ ​និង​បុរស​បរទេស​ម្នាក់ ​(​ជនជាតិ​អង់គ្លេស​) ​បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន ​ក្រោម​ការ​ឃុបឃិត ​គ្នា ជា​ប្រព័ន្ធ ជាមួយ​អាជ្ញាធរ​ ​និង​​សមត្ថកិច្ច​ជំនាញ​ ។

ប្រជាពលរដ្ឋ​ ​ បាន​បន្ត​ឲ្យ​ដឹងថា ​អាពាហ៍ពិពាហ៍​នេះ ​គឺ​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៦ ​ខែ​មិនា ឆ្នាំ​២០១៦ ​នៅ​ភូមិ​ក្រសាំង ឃុំ​ត្រពាំង​ឬ​ស្សី ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ​ដោយ​មិន ​មាន​សមត្ថកិច្ច​ណា​ ទៅ​រំខាន​ឡើយ ​គឺ​បណ្ដាលមកពី​ឥទ្ធិពល​ទឹក​លុយ ​ប៉ុន្តែ​បើ​ប្រជាពលរដ្ឋ ​ខ្សត់ ​ខ្សោយ​វិញ​នោះ សូម្បីតែ​ សែន​ខ្សឹបៗ​នោះ ​ក៏​សមត្ថកិច្ច​មក​ចំណាត់ការ​ ភ្លាម​ៗ​ ​ហើយ​មិនមែន ​តែ​ករណី​ហ្នឹង​ទេ គឺ​មាន​ករណី​ មិន​ប្រក្រតី ​ជាច្រើន​នៅក្នុង​ស្រុក​កំពង់ស្វាយ​នេះ ​ក្រោម​គ្រប់គ្រង​ របស់ លោក ​អ៊ឹម​ ថន​ ជា​ អភិបាលស្រុក​។

ស្ត្រី​ស្មៀនឃុំ​ក្ដី​ដូង ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ តាម​ទូរស័ព្ទ​ថា ពិធី​អាពាហ៍ពិពាហ៍​នេះ ​គឺ​គ្មាន ​ច្បាប់​អនុញ្ញាតិ​ទេ ​ពោល​គឺ​អាណាព្យាបាល​ខាង​ស្រី​មក​សុំ​ធ្វើ ​សំបុត្រអាពាហ៍ពិពាហ៍​ដែរ ​តែ​គាត់ (​ស្មៀន​)​មិន​ហ៊ាន​ធ្វើ​ឲ្យ ​រង់ចាំ​មាន​លិខិត​ពី​ក្រសួងមហាផ្ទៃ​ និង​ឯកសារ ​តាមផ្លូវ​ច្បាប់​កំណត់ ​សិន ​   ចំពោះ​ជន​បរទេស​នោះ ប៉ុន្តែ​ក្រោយមក​ក៏​ស្រាប់តែ​លេច​ពិធី​ការ​នេះ​ឡើង​។

លោក ​នួន សុខុម​ ស្នងការរង​ទទួល​កិច្ចការ​ជនបរទេស​នេះ ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ​ការ​មាន​ច្បាប់​ ឬ​អត់​ច្បាប់​នោះ គឺ​​គាត់​មិនដឹង​ទេ​ គឺ​គាត់​គ្រប់គ្រង​តែ​ជន​អន្តោប្រវេសន៍ ​តែប៉ុណ្ណោះ​។

លោក អ៊ឹម ថន ​អភិបាលស្រុក​កំពង់ស្វាយ​ បាន​ប្រាប់​តាម​ទូរស័ព្ទ​ឲ្យ​ដឹងថា ​លោក មិនអាច​ ឆ្លើយ​បានទេ ​ព្រោះ​គាត់​កំពុង​ក្នុង​ផ្សារ​។ ​ចំណែក​ញាតិមិត្ត​ជិតស្និទ្ធ ​នឹង​ក្រុម​គ្រួសារ​សាមី​ដើមការ ​នៃ​ពិធី​នេះ ​បាន​និយាយ​ឲ្យ​ដឹងថា ​ ឪពុក​កូនស្រី​ឈ្មោះ ញ៉​ង យី​ម និង​ម្ដាយ​ឈ្មោះ ម៉ុ​ត សារ៉ន ​ឯ​កូនស្រី​ជា​កូនក្រមុំ​ឈ្មោះ ​យី​ម សៀង​ លី អាយុប្រមាណ​២០​ជាង ​ឯ​កូន​កំលោះ​ជា​ជនជាតិ​អង់គ្លេស​ឈ្មោះ ម៉ាក ​ចេ​ម​បាយ​រ៉ុ​ន ​អាយុប្រមាណ​ជាង​៣០​ឆ្នាំ ​ហើយពិធី​ការ​នេះ គឺ​គេ​បាន​រត់ការ​អស់ហើយ ​បានជា​គេ ហ៊ាន​ការ​៕
btvnews(28-03-2016(6))