ទួរគី និង​ហ្សកដានី​​បក​ស្រាយ​​អំពី​ស្ថេរភាព​​ក្នុង​ប្រទេស​ស៊ីរី ​អាច​​កាត់បន្ថយ​បញ្ហា​លំហូរ​​ជន​ភៀស​ខ្លួន​​ទៅ​ដល់​ប្រទេស​ទាំង​ពីរ

374

ហ្សកដានី៖ ​នាយក​រដ្ឋមន្ត្រី​​ទួរគី លោក អាមេត ដាវូតូគ្លូ មាន​ប្រសាសន៍​​កាល​ពី​ម្សិលមិញ​ថា ​ស្ថេរភាព​​នៅ​ក្នុង​ប្រទេស​ស៊ីរី​គឺ​ជា​រឿង​មួយ​យ៉ាង​សំខាន់​​បំផុត​​ទៅ​ដល់​ប្រទេស​ហ្សកដានី​ និង​ទួរគី​។
M21
​ប្រសាសន៍​​របស់​លោក​​នាយករដ្ឋមន្ត្រី​​ទួរគី ​​បាន​ធ្វើ​ឡើង​​ក្នុង​ពេល​​បំពេញ​​ទស្សនកិច្ច​​រយៈ​ពេល​ ២​ថ្ងៃ​នៅ​ក្នុង​​ប្រទេស​ហ្សកដានី​​ដែល​ស្ថិត​នៅ​តំបន់​​មជ្ឈិមបូព៌ា​​ និង​ជា​ប្រទេស​ជិត​ខាង​របស់​ខ្លួន​ផង​។ ​ក្នុង​ពេល​​ធ្វើ​សន្និសីទ​​សារព័ត៌មាន ​​ជាមួយ​​នាយករដ្ឋមន្ត្រី​ហ្សកដានី​លោក អាប់ ឌុលឡាស់​ អង់សួរ នោះ​លោក​ អាមេត​ មាន​ប្រសាសន៍​ថា ទួរគី និង​ហ្សកដានី​​បាន​ប្រឈម​ការ​បង្ក​វិវាទ​​ដូច​គ្នា​ និង​កំពុង​ស្ថិត​នៅ​លើ​ដំណោះ​ស្រាយ​​មួយ​ជាមួយ​នឹង​លំហូរ​យ៉ាង​គំហុក​នៃ​​ជន​អន្តោប្រវេសន៍​។ សេចក្តី​រាយការណ៍​​បន្ត​ថា ​លំហូរ​​ជន​ភៀស​ខ្លួន​​កំពុង​​មាន​ដំណើរ​ទៅ​កាន់​តំបន់​​ភាគ​ខាង​ជើង​ប្រទេស​ទួរគី និង​ទៅ​កាន់​តំបន់​ភាគ​ខាង​​ត្បូង​​ប្រទេស​ហ្សកដានី​ ហើយ​ស្ថេរភាព​​នៅ​ក្នុង​ប្រទេស​ស៊ីរី ក៏​កំពុង​​ធ្វើ​ឲ្យ​ក្លាយ​ជា​រឿង​សំខាន់​​បំផុត​ថែម​ទៀត​​ សំរាប់​​យើង​​ជា​ប្រទេស​២​ជាប់​ព្រំដែន​​ជាមួយ​ស៊ីរី​នេះ។

ប្រភព​ព័ត៌មាន​​បន្ត​ថា ​ទួរគី​ និង​ហ្សកដានី​​បាន​គាំទ្រ​​ដល់​ដំណោះ​ស្រាយ​​បញ្ចប់​ភាព​ស្អប់​ខ្ពើម​គ្នា​ជា​សត្រូវ​ និង​ចង់​ឲ្យ​បញ្ចប់​បញ្ហា​គ្រប់​យ៉ាង​កំពុង​មាន​នៅ​ក្នុង​ប្រទេស​ស៊ីរី៕​

​​អត្ថបទ៖ រិទ្ធី