យន្តហោះ​រុស្ស៊ី​ទម្លាក់​ជំនួយ​សប្បុរសធម៌​នៅ​ទីក្រុង​កាន់​កាន់​ ដោយ​ពួក​រដ្ឋ​អ៊ិ​ស្លាម​នៅក្នុង​ប្រទេស​ស៊ី​រី​

252

​​ស៊ី​រី៖ យោង​តាម​សេចក្តី​រាយការណ៍​ពី​មណ្ឌល​សុខាភិបាល​យោធា​ស៊ី​រី​ បាន​ឲ្យ​ដឹង​ថា យន្តហោះ​រុស្ស៊ី​បាន​ទម្លាក់​ស្បៀងអាហារ ដើម្បី​ចែក​ជំនួយ​មនុស្សធម៌​ទៅកាន់​ទីក្រុង​ដី អែល ហ្សួ ដែល​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ក្រុម​ជីវពល​រដ្ឋ​អ៊ិ​ស្លាម​។​

ប្រភព​បាន​បន្ត​ថា ជន​ស៊ីវិល​ប្រហែល​២០​ម៉ឺន​នាក់ បាន​ជាប់​នៅក្នុង​ទីក្រុង ​ដែល​ស្ថិត​ក្រោម​ការ​ឡោមព័ទ្ធ​របស់​ពួក​រដ្ឋ​អ៊ិ​ស្លាម​មួយ​នេះ​។​

ការ​ទម្លាក់​ជំនួយ​សប្បុរសធម៌​នេះ​ដែរ គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ ដើម្បី​ចែកចាយ​ជំនួស​ចាំបាច់​សម្រាប់​ជន​ស៊ីវិល ដែល​កំពុង​ជួប​គ្រោះ​អត់ឃ្លាន​នៅក្នុង​ទីក្រុង​ឡោមព័ទ្ធ​មួយ​នេះ​។​

សូម​បញ្ជាក់ថា អង្គការសហប្រជាជាតិ បាន​ធ្វើការ​អំពាវនាវ​ម្តង​ជា​ពីរដង​ឲ្យ​ភាគី​បង្ក​សង្គ្រាម​នៅក្នុង​ប្រទេស​ស៊ី​រី​ទាំងអស់ អនុញ្ញាត​ឲ្យ​មានការ​ចូល​ដល់​របស់​ក្រុម​ជំនួយ​មនុស្សធម៌ ពិសេស​គឺ​ដើម្បី​ជួយសង្គ្រោះ​ពលរដ្ឋ​ដែល​កំពុង​ជួប​គ្រោះ​អត់​ខ្លួន​នៅក្នុង​តំបន់​ឡោមព័ទ្ធ​៕