មាន​អំ​ពើ​ហិង្សា​កើតឡើង​នៅ​មុខ​រដ្ឋសភា​ ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​របួស​បែក​ក្បាល​

311

ភ្នំពេញ ៖ ​មានការ​​ប៉ះទង្គិច​គ្នា​មួយ ​​រវាង​អង្គការ​ក្រុម​សង្គម​ស៊ីវិល​ និង​អាជ្ញាធ​រ​មូល​ដ្ឋាន​នៅមុខ​​រដ្ឋសភា​ ​ កើតឡើង​ក្រោម​ពេល​ដែល​អង្គការ​សហជីព​សង្គម​ស៊ីវិល​ ជាង​១០០នាក់​ មក​ធ្វើ​ការ​តវ៉ា​ប្រឆាំង​ ​​នឹង​ច្បាប់​គ្រប់គ្រង​អង្គការ​ក្រៅ​រ​ដ្ឋា​ភិបាល​ ។ ​ក្នុង​ការ​ប៉ះ​ទង្គិចគ្នានេះ ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​រង​របួស​បែកក្បាល ​។

ក្រោយពី​មាន​ការ​ប៉ះ​ទង្គិចគ្នា ​រវាង​អង្គការ​សហជីប​ និង​អាជ្ញាធ​រ​មួយ​ប្រាយ​ រួច​មក​​​មក​ក្រុម​អង្គការ​សង្គម​ស៊ីវិលទាំងនោះ ​មិន​ទាន់​បាន​រំសាយ​នៅ​ឡើយទេ ​នៅបន្ដ​ប្រមូល​ផ្ដុំគ្នា​តាម​លើ​សួនមុខ​រង្វង់​មូល​សម្ដេច​ព្រះសង្ឃ ​ជួន​ ណាត ​នៅឡើយ​។

សូម​បញ្ជាក់​ថា ​​សម័យ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៦ នីតិកាល​ទី​៥ នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​មេសា​នេះ ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ តាម​កម្មវិធី​ដែល​បាន​គ្រោង​ទុក ​ដោយមាន​សមាជិក សមាជិកា​រដ្ឋសភា ចំនួន​១០៧​រូប​បាន​អញ្ជើញ​ចូលរួម ដើម្បី​ធ្វើការ​បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​សមាសភាព​សមាជិក​រាជ​ រដ្ឋាភិបាល ដែល​ត្រូវ​បាន​កែសម្រួល និង​បំពេញ​បន្ថែមចំនួន ២៦​រូប​៕

btvnews(04-04-2016(9))btvnews(04-04-2016(10))