Real Madrid ត្រៀមខ្លួន​ជួប​ជាមួយ​ក្រុម​អាល្លឺម៉ង់ Wolfsburg ជើង​ទី១ វគ្គ ៨​ក្រុម​ចុងក្រោយ​ក្របខណ្ឌ​UEFA Champions League

295

បាល់ទាត់៖ ​នៅ​ថ្ងៃ​អង្គារ​ម្សិល​ម៉ិ​ញ​នេះ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ Real Madrid បាន​ធ្វើ​ការ​ហ្វឹកហាត់​ ​ដើម្បី​ត្រៀមខ្លួន​ក្នុង​ការ​ប្រកួត​ក្របខណ្ឌ UEFA Champions League ជើង​ទី១ វគ្គ ៨​ក្រុម​ចុងក្រោយ​ក្រៅ​ដី​នៅ​អាល្លឺម៉ង់​ក្រុម Wolfsburg ក្នុង​ពហុ​កីឡដ្ឋាន Volkswagen Arena រាត្រី​នេះ។
W27
​​សម្រាប់​ជំនួប​នៅ​ប៉ុន្មាន​ម៉ោង​ខាងមុខ​នោះ ​គឺជា​ការ​ណាត់​ជួបគ្នា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ខណៈ​ដែល​ក្រុម​អធិរាជ​ស Real Madrid ពោរពេញ​ដោយ​ក្តី​ជឿជាក់​ ក្រោយ​យកឈ្នះ​ក្រៅ​ដី​លើ​ក្រុម Barcelona ជាមួយ​លទ្ធផល 2-1 នឹង​ជា​ការ​កាត់ផ្ដាច់​ជ័យជំនះ​ជាប់ៗ​គ្នា​របស់ Barcelona 39 ប្រកួត​ផង​ដែរ​តាំងពី​រដូវ​កាល​មុន​មក​ទល់​នឹង​ចុង​សប្ដាហ៍​កន្លងមក​។​

W25

ដោយឡែក​ឯ​ក្រុម Wolfsburg ការ​ឈាន​មកដល់​វគ្គ​នេះ​គឺជា​លើកដំបូង តែ​មិនសូវ​សង្ឃឹម​នៅពេល​ចាប់ឆ្នោត​ជួប Real Madrid ស្រប​ពេល​ដែល​កាល​ចុង​សប្ដាហ៍​កន្លង​មក​នេះ​ម្ចាស់ផ្ទះ​រាត្រី​នេះ Wolfsburg ចាញ់​ធ្ងន់​ក 3-0 ក្រោម​ថ្វីដៃ​នៃ​ក្រុម Bayer Leverkusen ផង​ដែរ។​ ​គួរ​បញ្ជាក់​ថា​គ្រូបង្វឹក Real Madrid លោក Zinedine Zidane​ រំពឹង​ថា​ជំនួប​នេះ​គឺជា​ការប្រកួត​មួយ​ដ៏​ខ្លាំងក្លា ​បើ​ទោះ​ស្ថាន​ការ​ក្រុម​ទាំងពីរ​មាន​ភាព​ខុស​គ្នា​បែប​ណា​ក្តី ៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ