ស្ដេច​អុក​ពីរ​សម័យ ឈី​វ បូរ៉ា ធ្លាក់​ពី​ការប្រកួត​ជើងឯក​អង្គរ​សង្ក្រាន្ត​ជុំ​ទី​៤

451
ស្ដេច​អុក​ពីរ​សម័យ ឈី​វ បូរ៉ា ធ្លាក់​ពី​ការប្រកួត​ជើងឯក​អង្គរ​សង្ក្រាន្ត​ជុំ​ទី​៤

អុក៖ ទីបំផុត​ស្ដេច​អុកពីរ​សម័យ ឈី​វ បូរ៉ា បាន​ធ្លាក់​ពី​ការប្រកួត​ជើងឯក​អុក​អង្គរ​សង្ក្រាន្តក្នុង​វគ្គ​ជម្រុះនៅ​ព្រឹក​នេះ​ បន្ទាប់ពី​ចាញ់​ក្រោម​ថ្វីដៃ​របស់ ​ហេង សៅ​ឌី។ ចំនែក​ជើងឯកពានរង្វាន់​សម្ដេច​តេ​ជោ​ឆ្នាំ​២០១០ ឆ​យ វី​រ៉ា ក៏បាន​ធ្លាក់​ពី​ការប្រកួត​ដែរ បន្ទាប់ពី​ចាញ់កីឡាករ ហ៊ូ​យ សុខ​ណា​។

​ការប្រកួត​ព្រឹក​មិញ​នេះ​ដែរកីឡាករ រៀម វាសនា ឈ្នះ ស៊ឹង រដ្ឋា, នូ ច័ន្ទ​ផានិត​ ឈ្នះ គឹម នេត្រា, សៅ ប៉ិច​សុភា ឈ្នះ​ វ៉ាន់ សុខា, សេង សុធា ឈ្នះ ​នួន បុត្រ,  រស់ រិទ្ធី​យ៉ា ឈ្នះ​ សេក សុ​ភ័​ណ្ឌ និង​ម៉េង សេរី​សម្បត្តិ ឈ្នះ​ ធី​ម ឌី​ណា​។​ ការប្រកួត​វគ្គ​ ៨​នាក់​ចុងក្រោយ នឹង​ធ្វើ​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​ខេត្តសៀមរាប​ដោយ កីឡាករ រៀម វាសនា ជួប​ជាមួយ ហ៊ូ​យ សុខ​ណា, នូ ច័ន្ទ​ផានិត ជួប​ប្រកួត​ជាមួយ សៅ ប៉ិច​សុភា, សេង សុធា ជួប​ជាមួយ ហេង សៅ​ឌី និង​ រស់ រិទ្ធី​យ៉ា ប្រកួត​ជាមួយ ​ម៉េង សេរី​សម្បត្តិ​។​ សូម​ជម្រាប​ជួន​ដែរ​ថា​ សម្រាប់​អ្នក​ដណ្ដើម​បាន​ជើងឯក​នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ៣០០០​ដុល្លារ​អាមេរិក, ជើងឯក​រង​ទទួល​បាន ២០០០​ដុល្លារ​អាមេរិក និង​លេខ​បីទទួល​បាន ១០០០​ដុល្លារ​អាមេរិក​៕