សម្តេច​តេជោ ​ហ៊ុន ​សែន ​ចង់​ឱ្យអ្ន​កលេង​ Facebookទាំងអ​ស់ ចូ​លរួ​មពង្រឹង​សីលធម៌​សង្គម ជៀស​វាង ​ជេរ​ប្រមាថ​គ្នា

356

ភ្នំពេញ៖ សម្តេច​​តេជោ ​ហ៊ុន ​សែន​ បាន​អំពាវនាវ​ឱ្យអ្នក​លេង​ Facebook​ ទាំង​អស់​ ចូល​រួម​ពង្រឹ​ងសីលធម៌​សង្គម ​ហើយ​ជៀស​វាង​ការ​ប្រើប្រាស់ប​ណ្តាញ​សង្គ​ម Facebook​ដើម្បី​ជេរ​ប្រមាថ​គ្នា​។

ថ្លែង​ពិធី​ប្រគល់​រង្វាន់​ ជូន​បេក្ខជន ​បេក្ខ​នារី ទទួល​ជ័យ​លាភី​ទាំង​១០រូប​ នៅ​ក្នុង​កម្មវិធី​ «ខ្ញុំ​ជាយុវជន​គំរូ​កម្ពុ​ជា» នៅ​វិមាន​សន្តិ​ភាព​ នា​ព្រឹក​ថ្ងៃទី១០​ខែ​មេសា​ ឆ្នាំ​២០១៦​ សម្តេច​តេជោ ​ហ៊ុន​ សែន​ បាន​លើក​ឡើង​ថា ​«ក្នុ​ងចំណោម​អ្នក​លេង ​(Facebook)១០០​នាក់ ឬ១.០០០​នាក់​ អា​ចមា​នមួយ​ដែល​គេដើរ​ផ្លូវ​មិន​ត្រឹម​ត្រូវ។
សម្តេច​ថា ​Facebook​ នេះ ​បើយើ​ងចេះ​ប្រើវា​ គឺល្អណាស់ ស​ម្រាប់​ទទួលបាន​នូវ​ព័ត៌​មាន​ជាក់​លាក់ ​សម្រាប់​ការ​ត្រិះ​រិះពិ​ចារណារ​របស់​មនុស្ស​ និង​សម្រាប់ធ្វើ​ការ​សម្រេច​ចិត្ត​ ហើយ​មិន​ត្រឹ​មតែ​ ប្រជាព​លរដ្ឋ​ម្នាក់ៗ​ទេ ​ប៉ុន្តែ​សូម្បី​ថ្នាក់​ដឹក​នាំ​កំពូល ក៏​អាច​ប្រើប្រាស់​ព័ត៌​មាន​វិទ្យានេះ​បាន​ដែរដើម្បីដឹង​ព័ត៌​មានផ្សេងៗ​ទាំងតំបន់​និង​ពិភព​លោក​។ប៉ុន្តែ​ជារឿ​ងគួរឱ្យ​សោក​ស្តាយ​ នៅលើ​Page Facebookខ្លះ ដែល​ចេញ​មកធ្វើអត្ថាធិប្បាយ​ចំណុច​ខ្លះ​គឺ​បែរ​ជាជេរ​គ្នាទៅ​វិញ ​ដែល​រឿងនេះ​គឺ​ជារឿងមិន​គួរ​គប្បី​នោះ​ទេ។
សម្តេច​បញ្ជា​ក់ថា ​ប្រសិន​ជាយើ​ងយ​កវាមកប្រើក្នុ​ងវិ​ស័យនេះ ឱ្យ​បាន​ត្រឹមត្រូវ​ យើ​ងអា​ចពង្រឹ​ងគុណធម៌ស​ង្គម​ គុណ​ធម៌​ និង​សីលធម៌​របស់​យើង​ផ្ទាល់​ នឹង​ការ​កសាងអំពើ​ល្អ ​រប​ស់យើង​ផង​ដែរ។ ប៉ុន្តែចំណុច​មួយ​ទៀត ​សម្តេច​លើក​ឡើង​ថា​ យើង​ចង់​បាន​ E-Government តែ E-Government​នេះ ​មិន​ទាន់​គ្រប់គ្រាន់​នោះទេ ​គឺ​យើង​ចង់ទៅ​រក​ E-People បាន​សេច​ក្តីថា​ ប្រជាជន​អេឡិច​ត្រូនិ​ច​តែម្ត​ង ព្រោះ​ឥឡូ​វនេះ ​អ្វីៗក៏​Eដែរ​។
បើតាម​សម្តេច​ យើង​ចង់​បញ្ចូល IT នេះ ទៅ​កាន់ប្រជាជ​នអេឡិចត្រូនិច​តែម្តង​ ហើយ​ជា​មួយ​នេះ ​យើង​ចង់​ទាញ​ឲ្យ​យុវជន​ របស់​យើង​ឱ្យ​ចូល​ក្នុងវិ​ស័យបច្ចេកវិ​ទ្យាព័ត៌មា​ន​ ហើយចេះ​ប្រើ​បច្ចេកវិ​ទ្យានេះកា​ន់តែច្រើន​ឡើង​ ព្រោះជាក់​ស្តែង​ កម្មវិ​ធី «ខ្ញុំជាយុវជន​គំរូ​កម្ពុជា​»ដែលយើ​ងកំពុង​ធ្វើនេះ​ គឺ​បេក្ខជន​ បេក្ខ​នារី​ ប្រកួ​តប្រជែង​គ្នា​ តាម​ប្រព័ន្ធ​អេឡិចត្រូ​និច​ទាំង​អស់​ ទាំងការចូល​ទៅកា​ន់វេប​សាយ​ ដើម្បី​ដាក់​ពាក្យ​ ការ​បោះឆ្នោត​ តាម​វេបសាយ ​និង​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក​៕

sddeads