ការ​រញ្ជួយ​ដី​កម្រិត​ 7.1រ៉ិកទ័រ​កើត​ឡើង​នៅ​តំបន់​ភ្នំ​ហីន​ឌូ​គូស​របស់​អាហ្វហ្គានីស្ថាន​

195

អាហ្វហ្គានីស្ថាន៖ យោង​តាមទិន្នន័យទទួល​បាន​ពីមជ្ឈមណ្ឌល​បណ្ដាញ គ្រោះមហន្តរាយ​រញ្ជួយ​ដីប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា ការ​រញ្ជួយ​ដីកម្រិត 7.1​រ៉ិកទ័របាន​វាយប្រហារលើតំបន់ភ្នំហីន​ឌូ​គូស ​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​ម៉ោង 14:28នាទីកាលពី​ថ្ងៃអាទិត្យម្សិលមិញ។
M2
​​ការ​រញ្ជួយ​នេះ​បានកើតឡើងក្នុង​ជម្រៅដី 210គីឡូម៉ែត្រ និងបន្តរយៈពេល​ជាង ១នាទី​។ រដ្ឋធានី​កា​ប៊ុលរបស់​ប្រទេសអា​ហ្វ​ហ្គា​នី​ស្ថាន បាន​ទទួល​បទពិសោធន៍នៃ​ការ​រញ្ជួយ​ដី ដែលត្រូវ​បានរាល​ដាល​ដល់ផ្នែក​ខ្លះនៃប្រទេស​ប៉ា​គី​ស្ថាន,​ ឥណ្ឌា និងប្រទេសចិន។​ ​លោក​ មហា​ម៉េ​ត អាគី​ហ្វ ម្ចាស់ភោជនីយដ្ឋាន​មួយក្នុងរដ្ឋធានីកា​ប៊ុល​បាន​និយាយថា លោក​កំពុងធ្វើការនៅ​ខាងក្នុងភោជនីយដ្ឋានរបស់​លោក នៅពេលរញ្ជួយ​ដីកើតឡើង។​ អ្វីៗ​ត្រូវញ័រ​រញ្ជួយហើយភ្ញៀវ​បាន​ចាកចេញអស់ ដើម្បីរក​កន្លែងមាន​សុវត្ថិភាព។

​ចំនុចផ្ចិតនៃ​ការ​រញ្ជួយ​ក្នុងតំបន់ហីន​ឌូ​គូស ស្ថិត​នៅ​លើតំបន់តែង​មាន​ការ​រញ្ជួយសកម្ម និងស្ថិតនៅចំងាយ 300​គីឡូម៉ែត្រពីរដ្ឋធានីកា​ប៊ុល​។​ មិន​មាន​របាយការណ៍​មួយបញ្ជាក់ពី​មនុស្ស​រង​របួស ឬការខូចខាតទ្រព្យសម្បត្តិពី​រដ្ឋាភិបាលអា​ហ្វ​ហ្គា​នី​ស្ថានឡើយ​។ ការ​រញ្ជួយ​ដី​នេះក៏​បាន​អង្រួនផ្នែក​ខាងត្បូង នៃខេត្ត​តំបន់​ស្វ័យ​តស៊ីន​ជាំ​ងអ៊ុយ​ហ្គ័​ររបស់ប្រទេស​ចិនដែរ ដែលបណ្ដាល​ឲ្យ​ផ្ទះ​មួយ​ចំនួន​រង​ការ​បំផ្លិចបំផ្លាញ ប៉ុន្តែ​មិនបាន​ធ្វើ​ឲ្យមនុស្សរង​របួស​ ឬបាត់បង់​ជីវិតឡើយ៕
​អត្ថបទ៖ សុខ​មាន