កីឡាករ​អង់គ្លេស Danny Willet ឈ្នះ​ជើងឯក Masters លើក​ដំបូង​ក្នុង​អាជីព​

237

ហ្គោល៖ ​កីឡាករ​វាយ​កូន​ហ្គោល​អង់គ្លេស Danny Willet បាន​ឆ្លៀតឱកាស​ថ្ងៃ​ចុងក្រោយ នៅ​ពេល​ដែល​អ្នក​ការពា​រតំណែង​ជើងឯក Jordan Spieth ធ្វើ​មិន​បាន​ល្អ​សោះ ដើម្បី​គ្រង​ជើងឯក​កម្មវិធី The Masters លើកដំបូង​ក្នុង​អាជីព​។

​​មុន​ចាប់ផ្តើម​ថ្ងៃ​ចុងក្រោយ​តាម​ពិត​ទៅ Danny Willet តាម​ពីក្រោយ Jordan Spieth 3 strokes តែ​ថ្ងៃចុង​ក្រោយ​នេះ Willet ធ្វើ​បាន 5under par ស្រប​ពេល​ដែល​អ្នក​ការពារ​តំណែង​ជើងឯក​ បែរជា​ភ្លាត់​ស្នៀត​ធ្វើ​បាន​ត្រឹម 1 over par ដែល​ជា​សុបិន្ដ​អាក្រក់​សំរាប់​កីឡាករ​លំដាប់​លេខ​ពីរ​ពិភពលោក​រូប​នេះ​។ ​សរុប​ពិន្ទុ​មកវិញ Danny Willet ដែល​ជា​ជើងឯក​ក្នុង​ក្របខណ្ឌ European Tour បួន​កម្មវិធី​ធ្វើ​បាន​សរុប 5 under par 283 ឈ្នះ​ដាច់​អ្នក​លេខ​ពី​កីឡាករ​អាមេរិក Jordan Spieth ដែល​ធ្វើ​បាន 2 under par ស្មើគ្នា​ជាមួយ Lee Westwood​។ Dustin Johnson និង J.B. Holmes រួម​ជាមួយនឹង​កីឡាករ​អង់គ្លេស Paul Casey ធ្វើ​បាន 1 under par ដូចៗ​គ្នា​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ