កូរ៉េ​ខាងត្បូង​​ចោទ​កូរ៉េ​ខាង​ជើង​ថា​បាន​ត្រៀម​បាញ់​​សាកល្បង​​នុយក្លេអ៊ែរ​​ជា​លើក​ទី​៥

229

កូរ៉េ​ខាង​​ត្បូង​៖ ​លោក​ស្រី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​​មាន​ប្រសាសន៍​ថា ​មាន​សញ្ញា​ជា​ច្រើន​​បង្ហាញ​ឲ្យ​ឃើញ​ពី​កូរ៉េ​ខាង​ជើង ​​កំពុង​រៀប​ចំ​​ការ​សាកល្បង​​នុយក្លេអ៊ែរ​​របស់​ខ្លួន​ជា​លើក​ទី៥។

​លោកស្រី ប៉ាក គុណហេ ​បាន​មាន​ប្រសាសន៍​​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា កូរ៉េ​ខាង​ជើង​​អាច​នឹង​អនុវត្តន៍​​ការសាកល្បង​​បែប​នេះ​​ ក្នុង​គោល​បំណង​​ព្យាយាម​​រ៉ាប់​រង​ដល់​សាមគ្គីភាព​​ផ្ទៃ​ក្នុង​​របស់​ខ្លួន​ ផ្ដោត​ទៅ​លើ​ការ​ដាក់​គំនាប​ទណ្ឌកម្ម​​ពី​អន្តរជាតិ​ ដែល​បាន​ដាក់​មក​លើ​ការ​បាញ់​​សាកល្បង​អាតូមិច​លើក​ទី៤​ និង​ការ​បាញ់​សាកល្បង​រ៉ុកកែត​កាល​ពី​ដើម​ឆ្នាំ​​នេះ។ សេចក្តី​រាយការណ៍​បន្ត​ថា ​តាម​ការ​​ស្ទង់​មើល​ និង​ពិចារណា​ទៅ​លើ​​គំរោង​បាញ់​​សាកល្បង​​នុយក្លេអ៊ែរ​លើក​ទី៥​ អាច​នឹង​ត្រូវ​​ធ្វើ​ឡើង​​នា​ពេល​ខាង​មុខ​ ដោយ​មាន​ភ្ជាប់​​ជាមួយ​ក្បាល​គ្រាប់​ពោរពេញ​ដោយ​គ្រោះ​ថ្នាក់​។ តែ​ក៏​មាន​​បទ​បញ្ជា​​លើ​ការ​ដោះស្រាយ​​តាម​បែប​យោធា​ តាម​រយៈ​ការ​រំលោភ​ឈ្លានពាន​​ណា​មួយ​​ពី​ទីក្រុង​ព្យុងយ៉ាង​ដែរ។

ចំណែក​​ក្រុម​អ្នក​វិភាគ​​ក៏​បាន​ឲ្យ​ដឹង​ថា ​ការ​សាកល្បង​​អាតូមិច​​អាច​នឹង​កើត​ឡើង​​មុន​ពេល​ប្រទេស​នេះ​ ធ្វើ​ពិធី​សមាជ​គណបក្ស​កុម្មុយនីស្ត​កំណត់​សម្គាល់​​ អំពី​ការ​​ដឹក​នាំ​ផ្ដើម​ឡើង​នៅ​ទីក្រុង​ព្យុងយ៉ាង​នៅ​ដើម​ខែ​ឧសភា​ខាង​មុខ​៕​
អត្ថបទ៖​ រិទ្ធី