មនុស្ស​ជាង​ ២០០​នាក់​​ត្រូវ​បាន​កង​កម្លាំង​​បារាំង​​សង្គ្រោះ​​តាម​សមុទ្រ​​មេឌីទែរ៉ាណេ

343

បារាំង៖ ក្រុម​អន្តោប្រវេសន៍​​ចំនួន​ ២១៤​នាក់​​ត្រូវ​គេ​សង្គ្រោះ​​ចេញ​ពី​ទុក​​ជា​ច្រើន​គ្រឿង​​ ក្នុង​ពេល​បើកបរ​នៅ​មហា​សមុទ្រ​​មេឌីទែរ៉ាណេ​​ និង​ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​​ទៅ​ដល់​កំពង់ផែ​ស៊ីស៊ីលាន ​​ក្នុង​ប្រទេស​​អ៊ីតាលី​​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។
T1
សេចក្តី​រាយការណ៍​​ឲ្យ​ដឹង​ថា ​ក្នុង​ចំណោម​​ក្រុម​អន្តោប្រវេសន៍​​នេះ​មាន​​ទាំង​កុមារ​​ចំនួន ៦៤​នាក់​ផង​ត្រូវ​បាន​កង​កម្លាំង​​ប្រទេស​បារាំង​​សង្គ្រោះ​​​ ដោយ​ប្រើប្រាស់​​នាវា​ជីនហ្វ្រង់​ស្វ័រ​ដេនីអូ។ ក្រុម​អ្នក​តំណាង​​អង្គការ​​សង្គ្រោះ​​កុមារ​នៅ​ឯ​កំពង់ផែ​​ឲ្យ​ដឹង​ថា ​សញ្ជាតិ​ក្រុម​អន្តោប្រវេសន៍​​មាន​ជន​ជាតិ​​អេត្យូពី, ស៊ូដង់, សូម៉ាលី, កាមេរ៉ូន, អេហ្ស៊ីប​, យេមែន​ និង​ជនជាតិ​អេរីត​​ ដែល​ត្រូវ​គេ​ជឿ​ថា ទូក​របស់​ពួក​គេ​​បាន​ចាក​ចេញ​​ពី​ប្រទេស​អេហ្ស៊ីប។ ក្រុម​មន្ត្រី​​ប្រទេស​ក្រិក​, អ៊ីតាលី​ និង​អេហ្ស៊ីប​​ឲ្យ​ដឹង​ថា ​មនុស្ស​ជិត​ ៤០០​នាក់​​ភាគ​ច្រើន​​នៃ​ពួក​គេ​​ជា​ជនជាតិ​សូម៉ាលី​​ បាន​ក្រឡាប់​​ទូក​ក្នុង​​ពេល​ធ្វើ​ដំណើរ​​ទៅ​ជិត​ដល់​​ឆ្នេរ​​សមុទ្រ​អេហ្ស៊ីប​​ ក្នុង​ពេល​​ដែល​គេ​បាន​កំណត់​​​ទៅ​ឲ្យ​ដល់​ប្រទេស​អ៊ីតាលី​​ តាម​រយៈ​ទូក​​ជា​ច្រើន​គ្រឿង​នោះ។ នា​ឱកាស​នោះ​កងកម្លាំង​អេហ្ស៊ីប​ក៏​បាន​សង្គ្រោះ​​មនុស្ស​ជាង​ ១០៨​នាក់ និង​​​រក​ឃើញ​​សាកសព​ចំនួន​​ ៦​នាក់​ប៉ុណ្ណោះ​៕​​

អត្ថបទ៖ រិទ្ធី