​ជើង​ហោះហើរ​ត្រូវ​គេ​លប់​ចោល​ និង​លំនៅ​ដ្ឋាន​​ត្រូវ​ទឹក​លិច​ ខណៈ​ព្យុះ​ភ្លៀង​​កើត​មាន​​នៅ​រដ្ឋ​តិច​សាស​

233

អាមេរិក៖ ​​តាម​ផ្នែក​​ធំ​ៗ​ជា​ច្រើន​​នៅ​ក្នុង​រដ្ឋ​តិច​សាស​​ បាន​ស្ថិត​នៅ​​ក្រោម​ការ​លិច​លង់​​ និង​ក្រោម​ការ​ព្រមាន​​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​​ ក្រោយ​ពេល​ព្យុះ​ភ្លៀង​​កើត​មាន​​យ៉ាង​ខ្លាំង​​នា​ពេល​ថ្មី​ៗ​កន្លង​មក​នេះ។
T11
ស្រប​ពេល​ជាមួយ​នេះ​​ជើង​ហោះ​ហើរ​រាប់​រយ​ក៏​ត្រូវ​បាន​លប់​ចោល​​, ផ្លូវ​ជាតិ​គ្រប់​​កន្លែង​ត្រូវ​បិទ​ ចំណែក​​បណ្ដាញ​ផ្តល់​សេវា​​អគ្គិសនី​ក៏​ត្រូវ​កាត់​ផ្ដាច់​​​តាម​តំបន់​ទាំង​នោះ​។ ​យ៉ាង​ហោច​ណាស់​​មនុស្ស​ជាង​ ៩០០​នាក់​​ត្រូវ​បាន​គេ​សង្គ្រោះ​​នៅ​តាម​តំបន់​ចំនួន​ ៤​​ធំ​ៗ​ក្នុង​រដ្ឋ​មួយ​នេះ។ លោក អេត អេមម៉េត​ មន្ត្រី​​នយោបាយ​​សំខាន់​នៅ​តំបន់​ហារីស ​បាន​ប្រកាស​​ឲ្យ​ដឹង​នូវ​ចំនួន​​លំនៅដ្ឋាន​​ជាង​ ១០០០​កន្លែង​ត្រូវ​​ទឹក​លិច​​ ក្នុង​នោះ​​មា​ន​ទាំង​​នៅ​ទីក្រុង​ហូស​ស្តុន​ផង​ និង​អ្នក​រស់​នៅ​​តំបន់​នេះ​មួយ​ចំនួន​​ត្រូវ​គេ​ជម្លៀស​​ចេញ​ពី​កន្លែង​រស់​នៅ។

យ៉ាង​ហោច​ណាស់​​ទីកន្លែង​​លក់ទំនិញ​​ជាង​ ៧ម៉ឺន​​គ្មាន​អគ្គិសនី​ប្រើប្រាស់​​អស់​រយៈ​ពេល​ ២​ថ្ងៃ​​កន្លង​មក​ហើយ​​នៅ​ទីក្រុង​ហូសស្តុន​មួយ​នេះ។ ចំណែក​ជើង​ហោះហើរ​នៅ​ក្នុង​រដ្ឋ​តិចសាស​ជាង​ ៨០០​ត្រូវ​បាន​គេ​លប់​ចោល​​បណ្ដាល​​​មក​ពី​ព្យុះ​ភ្លៀង​​​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​៕

អត្ថបទ៖ រិទ្ធី