បង្ក្រាប​ទូរ​ហ្គេម​បាញ់​ត្រី​ និង​ឃាត់ខ្លួន​មនុស្ស២នាក់​​ នៅ​ខណ្ឌ​ទួលគោក​

205

ភ្នំពេញ​ ៖​ គណៈ​បញ្ជា​ការ​​ ឯកភាព​ខណ្ឌ​ទួលគោក​ បាន​ចុះ​បង្ក្រាប​ទីតាំង​ ហ្គេម​បាញ់​ត្រី​មួយ​កន្លែង​នៅ​តាម​បណ្ដា​យ​ផ្លូវ​៣៣៦​។ ករណី ​ចុះ​បង្ក្រាប​នេះ​ បាន​ធ្វើ​ឡើង​នៅវេលា​ម៉ោង​១២​ នឹង​១០​នាទី ​ថ្ងៃទី​២០​ ខែមេសា ​ឆ្នាំ​២០១៦​ នៅផ្ទះ​លេខ​១០BEo​ ផ្លូវ​លេខ​៣៣៦​សង្កាត់​ផ្សារ​ដើម​គរ ​ខណ្ឌ​ទួល​គោក​។​

លោក សាំង សុភៈ​វិច​ត្រ ​អភិបាលរង​ បាន​ឲ្យ​ដឹងថា ​បន្ទាប់ពី​លោក​ឯក ឃុន​ ឌឿ​ន អភិបាល​នៃ​គណៈអភិបាល​ ខណ្ឌ​ទួលគោក​ បាន​ដាក់​បទបញ្ជា​ឲ្យ​បង្ក្រាប​ល្បែង​ហ្គេម​ស៊ីសង​ទាំងអស់​ក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក ​ដើម្បី​ទប់ស្កាត់​បទល្មើស និង​ភូមិ ឃុំ មាន​សុវត្ថិភាព ទើប​លោក​ដឹកនាំ​កម្លាំង ​ចុះ​ស៊ើប​អង្កេត​ដឹង​ថា​ មាន​ទូរ​ហ្គេម​បាញ់​ត្រី​ជាច្រើន​ទូរ​ដែល​បើក​លេង​ដោយ​មិន​ខ្លាច​សមត្ថកិច្ច​ ទើប​លោក​បាន​ដឹកនាំ ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ ចុះ​បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី ខាង​លើ​ ដោយ​ដកហូត​បាន​ ទូរ​ហ្គេម​ត្រី​ចំនួន​១​ទូរ​ និង​ទូរ​ហ្គេ​ម​ បៀរ​ខូច​ចំនួន​៧​ទូរ​ រួម​និង​មនុស្ស​ពីរ​នាក់​គឺ​ខាង​សាលា​ខណ្ឌ​គ្រាន់តែ​អោយ​ពួកគាត់​ធ្វើ​កិច្ច​ សន្យា​ឈប់​លេង​ ​តទៅទៀត​។

បច្ចុប្បន្ន​ ទូ​ហ្គេម​បាញ់​ត្រី​នោះ​ ត្រូវ​បាន​បញ្ជូន​ទៅ​រក្សាទុក​នៅ​សាលាខណ្ឌ​ទួលគោក ​រងចាំ​ធ្វើ​ពិធី​វាយ​កម្ទេច​ចោល​តាម​ក្រោយ ៕

btvnews(20-04-2016(8))