បុណ្យ​រុក្ខទិវា​ជាតិ​០៩​ កក្កដា ​២០១៦​​ គ្រោង​ប្រារព្ធ​ធ្វើ​​នៅ​ក្បែរ​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ​ ​

289


ព្រះវិហារ ៖ ​ព្រះករុណា​ សម្ដេច​នរោត្តម​ សីហមុនី ​ព្រះមហាក្សត្រ​ នៃព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ​​នឹង​យាង​ ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ក្នុង​ពិធីបុណ្យ​រុក្ខទិវា​ជាតិ​ នា​ថ្ងៃទី​០៩​ ខែកក្កដា​ ឆ្នាំ​២០១៦​​ខាងមុខនេះ​ ។


​ថ្នាក់ដឹកនាំ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ​ ថ្លែង​អោយ​ដឹង​ថា​  ​ ពិធី​រុក្ខទិវា​ជាតិ​ ​នឹង​រៀបចំ​​ធ្វើជា​ផ្លូវការ​នៅ​លើ​ផ្ទៃដី​ជាង​១០​ហិកតា​  ​ស្ថិតនៅ​ចំណុច​អតីត​ភូមិគ​១ ​ក្បែរ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ប្រាសាទ​ព្រះវិហារ​ ឃុំ​ស្រអែម ​ស្រុក​ជាំ​ក្សាន្ត​។

កាល​ពី​រសៀល​ថ្ងៃទី​១៩ ​ខែមេសា​ ឆ្នាំ​២០១៦​ ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​អម​ដំណើរ​ដោយ​លោក​ អ៊ិត ​ភូម្រា​ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ផ្ទៃដី​រួចរាល់​ហើយ​នៅ​ចំណុច​គ​១​ ដែល​នឹង​ត្រូវ​រៀបចំ​ដាំ​កូនឈើ​ប្រណីត​រាប់ពាន់​ដើម​ទ្បើង​វិញ​។

លោក ​ម៉ក់​ បញ្ញា​ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត​ បាន​អោយ​ដឹង ​នៅ​ថ្ងៃទី​២០ ​មេសា ​នេះ​ថា​បុណ្យ​រុក្ខទិវា​ជាតិ​នា​ថ្ងៃទី​០៩​ កក្កដា​ ២០១៦​ នឹង​ប្រារព្ធ​ធ្វើ​នៅ​ខេត្តព្រះវិហារ​ ស្ថិតនៅ​ចំណុច​គ​១​ ក្បែរ​ប្រាសាទ​ព្រះវិហារ​។​លោក​ បន្តថា​ ផ្ទៃដី​គ្រោង​ នឹង​ដាំ​ដុះ​កូនឈើ​មាន​បណ្តោយ​ជាង​៥០០​ម៉ែត្រ​ និង​ទទឹង​ប្រវែង​២០០​ម៉ែត្រ​សរុប​ជាង​១០​ហិក​តា​ជា​ដីព្រៃ​រិចរិល​នឹង​ត្រូវ​ដាំ​កូនឈើ​ធ្នង់​និង​ក្រញូង​ទ្បើង​វិញ​៕

​មង្គល