សមត្ថកិច្ច​ ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ​រួម​ជា​មួយ​ថ្នាំញៀន​ចំនួន​២៣​គ្រាប់​ ​

145

ឧ​ត្ត​រ​មានជ័យ​៖​ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​អូរ​ស្មា​ច់ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង ​ធ្វើការ​បង្ក្រាប ករណី​ជួញដូរ​សារធាតុ​ញៀន​ ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ​​រួម​ជាមួយ​វត្ថុ តាង ថ្នាំញៀន​ចំនួន​២៣​គ្រាប់។​​

ការ​បង្ក្រាបនេះ​ ធ្វើឡើង​​កាលពី​វេលា​ម៉ោង​១៣​និង​៣៣​នាទី ថ្ងៃទី​២០​ ខែមេសា ឆ្នាំ​២០១៦  ត្រង់​ចំណុច​ផ្លូវ​លេខ​១១​ ស្ថិតនៅ​ក្នុងភូមិ​អភិវឌ្ឍន៍ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។

នគរបាល ​បាន​ឲ្យ​ដឹងថា ​ជនសង្ស័យ​ជួញដូរ​ និង​ចែកចាយ​សារធាតុ​ញៀន​ ដែល​កម្លាំង​យើង​ចាប់​ឃាត់ខ្លួន ​បាន​នោះ មានឈ្មោះ​ មឿ​ន ស៊ីនួន ភេទ​ស្រី អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​អភិវឌ្ឍន៍ ​សង្កាត់​អូរ​ស្មាច់ ​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ​មុខរបរ​មិន​ពិត​ប្រាកដ​ រួម​ជាមួយ​នឹង​វត្ថុ តាង​មាន ​៖ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ពណ៌​ ផ្កាឈូក ចំនួន​២៣​គ្រាប់​ ប្រដាប់​ច្នៃ​ជក់​និង​ថវិកា​មួយ​ចំនួន​។

​បច្ចុប្បន្ន ​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ នៅ​ប៉ុស្តិ៍ រដ្ឋបាល​អូរ​ស្មាច់ ​ដើម្បី​ធ្វើការ​សួរនាំ​ និង​កសាង​សំណុំរឿង​ បញ្ជូនទៅ​ស្នងការដ្ឋាន​ នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕