ជនសង្ស័យម្នាក់​ ​ចែកចាយ​គ្រឿងញៀន​ ​ត្រូវ​នគរបាល​​នៅ​​ក្រុង​បាវិត ​ឃាត់ខ្លួន​​

396

​​ស្វាយរៀង ៖ ​​សមត្ថកិច្ច ​ចុះបង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន​នៅ​ចំណុច​ខាងមុខ​ផ្សា​អន្តរជាតិ​ស្ថិតនៅ​ភូមិ​បាវិត​កណ្ដាល ​សង្កាត់​បាវិត ​ ក្រុង​បាវិត ​បាន​​ធ្វើការ​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ ២០១៦ ។

ជនសង្ស័យ​មាន​ ឈ្មោះ តឿ រតនា (​ហៅ​ង៉ោ​ល​)​ ភេទ​ប្រុស​អាយុ​២៩ ឆ្នាំ​ជន​ជាតិខ្មែ​មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ភូមិ​តា​បិ​ប​ សង្កាត់​បាវិត ​ក្រុង​បាវិត ​ខេត្តស្វាយរៀង ។សមត្ថកិច្ច​ ដកហូត​​វត្ថុ តាង​រួមមាន​ ៖ ​ថ្នាំញៀន​ម្សៅ​ពណ៌​ស ​ចំនួន​04​កញ្ចប់ ​ធំ​01 ​តូច​ 03​ កញ្ចប់ , ទូរស័ព្ទដៃ​ចំនួន​03​គ្រឿង​, ​ម៉ូតូ​01​គ្រឿង​ និង​ប្រាក់​ដុង​ចំនួន​1900000​ដុង ​(​មួយ​លាន​ប្រាំបួន​សែន​ដុង​)។ ​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន ​បណ្ដោះអាសន្ន ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត​ ដើម្បី​ស្រាវជ្រាវ​បន្ត​៕

btvnews(20-04-2016(29))