ប្រទេស​នេប៉ាល់ នៅតែ​ជួប​ការ​លំបាក​រយៈពេល​១​ឆ្នាំក្រោយ​ជួប​គ្រោះ​រញ្ជួយ​ដី​

254

នេប៉ាល់៖ រយៈពេល​១​ឆ្នាំ​មក​ហើយ​ ដែល​ប្រទេស​នេ​ប៉ាល់​ បាន​រងគ្រោះ​ដោយសារ​ការ​រញ្ជួយ​ដី​ភ្លោះ​ដែល​បាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង​៨​លាន​នាក់ និង​បានសម្លាប់​មនុស្ស​ជាង​៩​ពាន់​នាក់ ជាង​២២.០០០​នាក់​ផ្សេងទៀត បាន​រងរបួស ហើយ​និង​បាន​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង​ជាង​១​លាន​ខ្នង ប៉ុន្តែ​ប្រទេស​ដែល​ស្ថិតនៅ​តំបន់​ភ្នំ​ហិមពាន្ត​មួយ​នេះ នៅតែ​ប្រឈម​នឹង​ការលំបាក​ដដែល​។

គួរ​ឲ្យ​ដឹង​ថា គ្រោះមហន្តរាយ​រញ្ជួយ​ដី​ក្នុង​កម្រិត​៧.៨​រិច​ទ័​រ ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​នៅក្នុង​ក្នុង​រយៈពេល​១​សតវត្សរ៍​កន្លងមក​នេះ បាន​វាយប្រហារ​មកលើ​ប្រទេស​នេ​ប៉ាល់ កាលពី​ថ្ងៃទី​២៥​ ខែមេសា ឆ្នាំ​២០១៥ និង​គ្រោះ​រញ្ជួយ​ដី​មួយទៀត​ក្នុង​កម្រិត​៧.៣​រិច​ទ័​រ បានកើត​ឡើង​នៅ​ថ្ងៃទី​១២ ខែឧសភា ដោយបាន​បំផ្លិចបំផ្លាញ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ ហេដ្ឋារចនាសម្ព័ន្ធ​នានា ព្រមទាំង​ប៉ះពាល់​យ៉ាងខ្លាំង​វិស័យ​ទេសចរណ៍​នៅក្នុង​ប្រទេស​ដែលមាន​ពលរដ្ឋ​ជាង​២៨​លាន​នាក់​នេះ​។​

ថ្វីត្បិតតែ​វា​មាន​រយៈពេល​ជិត​១​ឆ្នាំ​យ៉ាងណាក្តី ក៏​ឧស្សាហកម្ម​ទេសចរណ៍​នេ​ប៉ាល់ ដែលជា​វិស័យ​ទ្រទ្រង់​ជីវភាព​ពលរដ្ឋ​ដ៏​សំខាន់​មួយ​នោះ ស្ថិតនៅក្នុង​ស្ថានភាព​ជា​ប់​គាំង​ដដែល​។​

លោក ប៊ី​សនូ សាប​កូតា គឺជា​ម្ចាស់​ហាង​លក់​ឧបករណ៍​ឡើង​ភ្នំ បាន​និយាយថា លែងមាន​ការលក់ដូរ​អ្វី​ទាំងអស់ ហើយ​ពួកលោក​លែងមាន​ពេលទំនេរ​អត់​ប្រយោជន៍​ដូច​មុន​ទៀតហើយ​។​

សូមបញ្ជាក់ថា ក្រុម​ទេសចរ​បាន​ចាក​ចេញពី​ប្រទេស​នេ​ប៉ាល់ ក្រោយ​ការរញ្ជួយ​ដី​លើកដំបូង ហើយ​សណ្ឋាគារ និង​ក្រុមហ៊ុន​ទេសចរណ៍ បាន​អះអាងថា ពួកគេ​បាន​លប់ចោល​ដំណើរ​កម្សាន្ត​ទាំងអស់ ចាប់តាំងពី​ពេលនោះ​មក​៕