មនុស្ស​២​នាក់​ស្លាប់ និង​ម្នាក់​កំពុង​បាត់​ខ្លួន ក្រោយ​ហេតុការណ៍​ស្រុត​ផ្លូវ​ប្រណាំង​កង់​នៅ​ប្រទេស​ប្រេ​ស៊ី​ល​

4651

​​ប្រេ​ស៊ី​ល៖ មនុស្ស​យ៉ាងតិច​២​នាក់ បាន​បាត់​បង់ជីវិត និង​ម្នាក់​ផ្សេងទៀត កំពុង​បាត់​ខ្លួន ក្រោយ​ផ្លូវ​ប្រណាំង​កង់​ដែល​ទើបតែ​កសាង​ថ្មីថ្មោង បាន​ស្រុត​ចុះ​ដោយសារ​កម្លាំង​រ​លកស​មុ​ទ្រ នៅក្នុង​ទីក្រុង​រី​យ៉ូ ដឺ ចា​ណី​រ៉ូ ប្រទេស​ប្រេ​ស៊ី​ល កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

ឧប្បត្តិហេតុ​មួយ​នេះ បាន​កើតឡើង​នៅពេល​ព្រឹក លើ​ដងផ្លូវ​ប្រណាំង​កង់ Tim Maia ដែល​ត​ភ្ជាប់​ពី​ស្រុក​សៅ កុន​រ៉ា​ដូ ឆ្ពោះ​ទៅកាន់​ស្រុក​ឡឺ​ប្លុ​ន​។​

សូម​បញ្ជាក់​ថា ផ្លូវ​ដែល​ស្រុត​ប្រវែង​៥០​ម៉ែត្រ​នេះ ទើបតែ​បើក​ឲ្យ​ប្រើប្រាស់​ទេ កាលពី​ខែមករា​ដើមឆ្នាំ​នេះ​។ បច្ចុប្បន្ន​ក្រុម​ភ្នាក់ងារ​ពន្លត់អគ្គីភ័យ កំពុង​ស្វែក​រក​អ្នក​ទី​៣​ដែល​កំពុង​បាត់​ខ្លួន​។​

ផ្លូវ​ដែល​មាន​ប្រវែង​ជិត​៤​គ​.​ម​នេះ​ដែរ ត្រូវ​បាន​កសាង​ឡើង​ស្របតាម​បណ្តោយ​វិថី Niemeyer ហើយ​បាន​ត​ភ្ជាប់​ជាមួយ​ផ្លូវ​ប្រណាំង​កង់​ចាស់​ចំនួន​២​ខ្សែ​ទៀត ហើយ​បាន​ចំណាយ​ថវិកា​អស់​ប្រហែល​ជាង​១២.៦​លាន​ដុល្លារ​អាមេរិក​៕