មនុស្ស​រាប់រយ​នាក់ ចូលរួម​ប្រណាំង​ជិះ​កៅអី​នៅ​ទីក្រុង​តៃ​ណា កោះ​តៃវ៉ាន់​

4750

​​តៃ​ណា៖ កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ មនុស្ស​រាប់រយ​នាក់ បាន​ចូលរួម​ប្រណាំង​ជិះ​កៅអី​នៅ​ខេត្ត​ភាគ​ខាងត្បូង​តៃ​ណាន កោះ​តៃវ៉ាន់​។​

ព្រឹ​ត្ត​ការណ៍​ប្រកួត​នេះ មាន​ដើមកំណើត​នៅ​ប្រទេស​ជប៉ុន កាលពី​រយៈពេល​៧​ឆ្នាំមុន ហើយ​វា​គឺជា​លើកដំបូង​ហើយ​ដែល​ការប្រណាំង​មួយ​នេះ ត្រូវបាន​រៀបចំឡើង​នៅ​បរទេស​។​

លក្ខន្តិកៈ​នៃ​ការប្រណាំង​ជិះ​កៅអី គឺ​ត្រូវ​ឲ្យ​បេក្ខជន​អង្គុយ​លើ​កៅអី​ការិយាល័យ​ដោយ​ប្រ​យ​ត្ន័ រួច​ជិះ​ថយក្រោយ​ឆ្ពោះទៅកាន់​ទី​ដែល​គេ​បានកំណត់​។ គេ​ប្រណាំង​ម្តង​២​នាក់ ហើយក៏​មានការ​ប្រណាំង​បណ្តាក់​ផងដែរ ដើម្បី​មើលថា​តើ​ជើង​គូប្រកួត​មួយណា​ពូកែ​ប្រើ​កៅអី​ការិយាល័យ​ជាង ពេល​ឆ្លងកាត់​ផ្លូវ​នៅ​តៃ​ណាន​។ បេក្ខជន​អាច​ចូល​រួមទាំង​ការប្រណាំង​ដណ្តើម​ជើងឯក និង​ការប្រណាំង​លេង​ធម្មតា​។​

កញ្ញា​លី ឆៀ​រ៉ុង គឺជា​បេ​ក្ខ​នារី​ដែល​បាន​ចូលរួម​ការប្រណាំង​នេះ បាន​និយាយថា វា​គឺជា​ការងារ​មួយ​ដ៏​លំបាក​ជាង​អ្វីដែល​កញ្ញា​បាន​រំ​ពឹ​ង​ទុក​ទៅទៀត​។ កញ្ញា​បាន​បន្តថា កញ្ញា​គិតថា វា​ពិត​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំងណាស់ ប៉ុន្តែ​ ជើង​ដំបូង​នៃ​ការប្រណាំង​នេះ មានការ​ហត់នឿយ​ច្រើនជាង​ការ​ស្មាន​។​

ដោយឡែក កញ្ញា​វូ​ប៊ី បា គឺជា​សមាជិក​ម្នាក់​នៃ​ការប្រណាំង​បណ្តាក់ បាន​និយាយថា វា​ពិតជា​ហត់​ខ្លាំងណាស់ អ្នកត្រូវការ​តន្ត្រី​ដើម្បី​បន្លប់​ខ្លួនឯង​។​

ចំណែកឯ​កលោក​សៃ មីង សួយ បាន​និយាយថា លោក និង​សមាជិក​ក្នុង​ក្រុម​ប្រណាំង​បណ្តាក់ បាន​ចូលរួម​ការប្រណាំង​នេះ ដោយបាន​ស្លៀកពាក់​ជា​តួអង្គ​ក្នុង​សៀវភៅ​រឿង​កំប្លែង Dragon Ball របស់​ជប៉ុន ពីព្រោះថា​ព្រឹ​ត្ត​ការណ៍​នេះ មាន​ដើមកំណើត​ដំបូង​នៅ​ជប៉ុន​។​

សូមបញ្ជាក់ថា ព្រឹ​ត្ត​ការណ៍​ប្រណាំង​ជិះ​កៅអី បានរៀបចំ​ឡើង​ដោយ​ក្រុម​ម្ចាស់​ហាង​នៅ​ស្រុត​តៃ​ណាន ដើម្បី ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។​