សមត្ថកិច្ច​ ​ក្របួច​ជាប់​​ជនសង្ស័យ​ម្នាក់ ក្នុងករណី​​លួច​ម៉ូតូ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​​​

223

សៀមរាប​៖​ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សាលា​កំរើក​  ​​ឃាត់​ខ្លួន​​ជនសង្ស័យ​ម្នាក់​ ​ពីបទ​លួច​ម៉ូតូ​​ ​ទៅតាម​ពាក្យ​បណ្តឹង​របស់​ជនរងគ្រោះ​។


ករណី​ឃាត់ខ្លួន​នេះ​​ បានធ្វើឡើង​​នៅវេលា​ម៉ោង​២​និង​៣០​នាទី​យប់​ឈាន​ចូល​ថ្ងៃទី​២៥ ​ខែមេសា ​ឆ្នាំ​២០១៦​ នៅ​ចំណុច​ក្លឹប​ហ៊ី​ប​ហប់ ​ក្នុងភូមិ​វត្ត​ដំណាក់​ សង្កាត់​សាលា​កំរើក​ ក្រុង​សៀមរាប​។

នគរបាលរ​ដ្ឋ​បាល​សង្កាត់​សាលា​កំរើក​ បាន​ឲ្យ​ដឹងថា​ ក្រោយពី​បាន​ទទួល​ពាក្យ​បណ្តឹង​របស់​ជន​រ​ង​គ្រោះ​ ឈ្មោះ ឈន់​ ទ្រី ​រួចមក ​កម្លាំង​នគរបាល​ធ្វើការ​ស្រាវជ្រាវ​​​ ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ​ចាន់ ​គា​ណាត ​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ស្នាក់នៅ​ភូមិ​ដូន​ស្វា ឃុំ​ខ្នាត ​ស្រុក​ពួក ខេត្តសៀមរាប ​ជាមួយ​ម៉ូតូ​០១​គ្រឿ​ង​។

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ ជនសង្ស័យ ​​បាន​ឆ្លើយ​សារភាពថា ​រូបគេ​ពិ​ត​ជា​បាន​លួច​ម៉ូតូ​ជនរងគ្រោះ​នៅ​ចំណុច​ក្លឹប​ហ៊ី​ប​ហប់​ ពិតប្រាកដ​មែន​។​ម៉ូតូ​ដែល​ជនសង្ស័យ​លួច​យក​ទៅ​នោះ​ម៉ាក​ហុងដា​សេ​១២៥​ ផលិត​នៅ​ឆ្នាំ​២០១១​ ពណ៌​ខ្មៅ​មាន​លេខ​ម៉ាស៊ីន​ ៨៥៥១៧១៦​ ពាក់​ស្លាក​លេខ សៀមរាប 1M : 3896 ។

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​ បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សាលា​កំរើក​ រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជំនាញ​សាកសួរ​បន្ត​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប​៕
កុសល​