ក្រុម​អ្នក​តវ៉ា​បាន​ប៉ះ​ទង្គិច​​ជាមួយ​​​កង​កម្លាំង​នគរបាល​នៅ​ថ្ងៃ​ប្រារព្ធ​​ខួប ​១ឆ្នាំ​នៃ​​ការ​រញ្ជួយ​ដី​នៅ​​នេប៉ាល់​

354

នេប៉ាល់៖​ មនុស្ស​មួយ​ក្រុមប្រមាណ 100នាក់បាន​ប៉ះទង្គិច​គ្នា​ជាមួយនគរបាល ក្នុង​រដ្ឋធានីកាត់​ម៉ាន់​ឌូ​របស់​ប្រទេសនេប៉ាល់កាលពី​ថ្ងៃអាទិត្យ ខណៈប្រទេសនេះប្រារព្ធខួប​ជា​លើកដំបូង នៃ​ការស្លាប់​យ៉ាង​រង្គាលពី​ការ​រញ្ជួយ​ដី​ផ្ទួនៗ​គ្នាកាលពី​ឆ្នាំមុន​។​
T28
​​ក្រុម​អ្នក​តវ៉ា​បាន​ដង្ហែ​ក្បួនកាត់​លើ​វិថី នៃវិមានស៊ី​ង​ហាឌូ​បាផា​ឡេ ក្នុង​ការ​តវ៉ាជុំវិញអ្វី​ដែលពួកគេបាននិយាយ​ថា រដ្ឋាភិបាលព្រងើយកន្តើយ បន្ទាប់ពីគ្រោះមហន្តរាយដែលត្រូវ​គេ​អះអាង​ថា បាន​ឆក់​យក​ជីវិតមនុស្ស 9,000នាក់ និងមនុស្ស​ចំនួន​ ២​ម៉ឺន ២​ពាន់នាក់រង​របួស និងរាប់​លាន​នាក់គ្មាន​ទីជម្រក​។ ​ការ​ប៉ះ​ទង្គិច​គ្នា​នេះ​បាន​ផ្ទុះឡើង​នៅ​ពេល​នគរបាលបាន​ព្រមានរេ​រាំងផ្លូវក្រុម​អ្នក​តវ៉ា ខណៈ​ពួកគេកំពុងខឹងសម្បា និងដាក់​សម្ពាធលើ​រដ្ឋាភិបាល ដើម្បី​​ចាត់​ចំណាក់​ការជួយដល់​ជនរងគ្រោះពី​ការ​រញ្ជួយ​ដី ដែល​មាន​រយៈពេលមួយឆ្នាំ​គត់កាលពី​ម្សិលមិញ នេះ៕
អត្ថបទ៖ សុខ​មាន